ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូពេទ្យសង្ហារដាច់គេនៅលើពិភពលោក បដិសេធមិនធ្វើតួសិច

គ្រូពេទ្យដែលមានរាងសង្ហារដាច់គេនៅលើពិភព មានឈ្មោះថា Fran Suarez ជាជនជាតិ អេស្ប៉ាញ ហើយលោកជាគ្រូពេទ្រនៅក្នុងមន្ទីរពេទ្យ Madrid ក្នុងប្រទេស អេស្ប៉ាញ ។ លោកបានកសាងប្រជាប្រិយភាព តាមរយៈការថត និងបង្ហោះរូបរាងសិចស៊ីរបស់លោក នៅលើបណ្ដាញអ៊ីនស្ដារក្រាម ដែលមានអ្នកគាំទ្រតាមដានសកម្មភាពរបស់លោក ដល់ទៅ ១លាន ១ ពាន់នាក់ឯណោះ ។ នេះដោយយោងតាម គេហទំព័រ dailymail ។

តាមរយៈគេហទំព័រ nzherald បានប្រាប់ឲ្យដឹងថា លោកគ្រូពេទ្យ Fran Suarez ធ្លាប់មានក្រុមហ៊ុនថតរឿងអាសអាភាស ទាក់ទងលោកឲ្យចូលរួមការថតខ្សែភាពយន្ដនេះ តែលោកបានបដិសេធមិនព្រមធ្វើតួសិច បើជាទោះបីជាលោកបានថតបង្ហោះរូបរាង សិចស៊ីរបស់លោកនៅលើបណ្ដាញសង្គមក្ដី តែលោកថានេះជាការបង្ហាញម៉ូដជាជាងការប្រកាសលក់ខ្លួន ។

បច្ចុប្បន្ននេះ លោកគ្រូពេទ្យសង្ហារខាងលើ បានក្លាយជាតារាម៉ូដែលរបស់ក្រុមហ៊ុនទស្សវដ្តី Litmind.com ក្នុងប្រទេស អេស្ប៉ាញ ហើយលោកក្លាយជាគ្រូពេទ្យ និងជាតារាម៉ូដែលដែលមានសង្ហារ ហើយសិចស៊ីរោលរាលដាច់គេនៅលើពិភពលោក ៕

មតិយោបល់