នៅលើវិថីជោគជ័យរបស់សិល្បករជាច្រើន បានធ្វើការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងដែលមិនធ្លាប់ជួបពីមុនមក ក្នុងជីវិតរបស់ពួកគេ ។
នៅទីនេះ មានអ្នកសិល្បៈខ្លះ ត្រូវបានគេរំលោភ ហើយសម្រាប់អ្នកមានសេចក្តីក្លាហាន ដើម្បីយកឈ្នះទុក្ខវេទនា ដែលលងក្នុងជីវិតរបស់គេ ដោយការផ្តាច់សង្ខារបស់ខ្លួន។
ខាងក្រោមនេះដែរគឺ តារាៗ ដែលទទួលរងនូវការរំលោភ និងទុក្ខវេទនា៖
១.តារាសម្តែង Yoo In Na
តួស្រីក្នុងខ្សែភាពយន្ត “Goblin” បានទទួលជោគជ័យក្នុងអាជីពយ៉ាងត្រចេះត្រចង់ ដោយទទួលបានសេចក្តីស្រឡាញ់ពីទស្សនិកជន ។ តែក្រោយឆាកនៃភាពជោគជ័យនេះ នាងត្រូវបានគេយាយីផ្លូវភេទ ដែលធ្វើឲ្យមានការដិតដាម ក្នុងជីវិតរបស់នាង។
មុនចុះហេត្ថលេខា ជាមួយផលិតកម្ម YG គឺនាងជាតារាសម្តែង ។ ចំណងចំណូលចិត្តតារាខាងលើ គឺច្រៀង ដោយនៅអាយុ ១៧ឆ្នាំ នាងបានកុងត្រាជាមួយផលិតកម្មមួយទៀត ហើយក៏ជាបទពិសោធន៍ ដ៏ឈឺចាប់ ដោយនាងត្រូវបាននាយកប្រតិបត្តិ ក្នុងផលិតកម្មខាងលើ បានយាយីផ្លូវភេទ របស់នាង។
ការយាយីផ្លូវភេទនេះ គឺអំឡុងពេលដែល CEO ផលិតកម្មនោះ បានដឹកនាងទៅផ្ទះ ហើយក៏មានបំណងចង់រំលោភលើរថយន្តតែម្តង។
២.តារាសម្តែង Jang Ja-yeon
តារាសម្តែងស្រីខាងលើ បានស្លាប់នៅអាយុ២៩ឆ្នាំ ដោយសោកនាដកម្មតារាខាងលើ នៅតែធ្វើឲ្យទស្សនិកជនភ័យខ្លាចជាប់ក្នុងចិត្ត។
ក្នុងជីវិតសិល្បៈរបស់នាង ត្រូវបានអ្នកដឹកនាំ ម្ចាស់ផលិតកម្ម បានរំលោភម្តងហើយម្តងទៀត ដោយសារភាពឈឺចាប់ខ្លាំងពេក នាងក៏បានផ្តាច់ជីវិតរបស់នាងតែម្តង នៅថ្ងៃទី៧ មីនា ឆ្នាំ២០០៩។
៣. តារាចម្រៀង Ali
នៅក្នុងសន្និសីទកាសែត ក្នុងឆ្នាំ២០១១ នាងបានចែករំលែកនូវភាពឈឺចាប់ក្នុងចិត្តរបស់នាង ដោយត្រូវបានសមាជិកក្នុងក្រុម ចាប់រំលោភ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
៤.តារាសម្តែង Seo Jung Hee
តារាម៉ូដែល និងសម្តែងនាង Seo Jung Hee គឺជោគជ័យខ្លាំងក្នុងអាជីព នៅអំឡុងឆ្នាំ ១៩៩០ ប៉ុន្តែក្រោយខ្នងនៃភាពជោគជ័យ គឺខុសគ្នា។ ដោយអាយុ ១៩ឆ្នាំ នាងត្រូវបានគេបៀតបៀនកេរ្តិ៍ខ្មាស់ តែក្រោយមកក៏បានសម្រេចិត្តរៀបការជាមួយអ្នកកំប្លែងម្នាក់ តែជីវិតរបស់នាង រស់នៅមិនខុសពីការស្លាប់នោះទេ ដោយទទួលរងនូវទារុណកម្មគ្រប់យ៉ាង ក៏សម្រេចចិត្តលែងលះគ្នា៕
មតិយោបល់