ការរៀបការ បង្កើតកូន កសាងគ្រួសារ ជារឿងមួយដែលមនុស្សគ្រប់គ្នាមិនអាចជៀសផុតនោះឡើយ គ្រាន់តែអាស្រ័យលើពេលវេលាប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកទុកឲ្យពេលវេលា ជាអ្នកសម្រេចលើគូអនាគតរបស់អ្នក វាអាចចំណាយយូរ ហើយអាចធ្វើខកពេលវេលាល្អៗសម្រាប់ការមានកូន។
បើយោងតាមគេហទំព័រ thehealthsite បានឲ្យដឹងថា មនុស្សប្រុសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ អត្រាមានកូនទាបជាងមនុស្សប្រុសដែលមានអាយុ២៥ឆ្នាំ រហូតដល់ទៅ៥ដង។ បើនិយាយឲ្យស្រួលយល់ គឺភាគរយនៃការមានកូនរបស់មនុស្សប្រុសដែលមានអាយុ ៤០ឆ្នាំឡើង ធ្លាក់ចុះ២០ភាគរយ។
លើសពីនេះទៅទៀត អ្នកជំនាញបានពន្យល់ថា មនុស្សប្រុសដែលមានអាយុ៣០ឆ្នាំឡើងទៅ មេជីវិតឈ្មោលរបស់ពួកគាត់មានការថយចុះជាលំដាប់ ពោលគឺ១-២ភាគរយ ក្នុងមួយឆ្នាំ។ ដូចច្នេះពួកគេ ច្បាស់ជាប្រឈមនឹងបញ្ហាមានកូនពីមួយឆ្នាំទៅមួយឆ្នាំដែរ ប្រសិនបើមិនប្រញាប់រកដៃគូបង្កើតកូនទេនោះ៕
មតិយោបល់