បូសទ្រនិច កើតឡើងដោយសារការឆ្លងមេរោគ និងបាក់តេរី ហើយវាច្រើនតែវាយប្រហារទៅលើតំបន់មួយចំនួនដូចជា ក្លៀក មុខ ក គូថ និងភ្លៅ។ មានពេលខ្លះ វាបង្កទៅជាការឈឺចាប់ និងក្តៅខ្លួនផងដែរ។ ហេតុនេះហើយ ប្រសិនអ្នកកំពុងតែកើតមានបញ្ហាជាមួយនឹងបូសទ្រនិចមែន សូមអនុវត្តវិធីងាយៗដូចខាងក្រោម៖
ខ្ទឹមបារាំង៖
- ចិត ខ្ទឹមបារាំងជាចំណិតធំៗ
- យកទៅបិតលើ កន្លែងកើតបូស រួចប្រើបង់ស្អិតរុំឲ្យជាប់
- ទុកឲ្យបាន ២-៣ម៉ោង ដើម្បីឲ្យវាបឺតយកជាតិខ្ទុះចេញ
- ព្យាយាមធ្វើបែបនេះ ឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ
- លោកអ្នក គួរព្យាយាមរហូតដល់ជាសះស្បើយ។
ខ្ទឹមស៖
- បុកខ្ទឹមសស្រស់ៗ ២-៣កម្ពឹស ឲ្យម៉ត់
- ហើយយកបិត ពីបូសទ្រនិច ឲ្យបាន១០នាទី
- អនុវត្តបែបនេះឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ
- បើអាចពិសារខ្ទឹមសស្រស់ ២-៣កម្ពឹសទៀត បូសកាន់តែឆាប់ជាសះស្បើយ៕
មតិយោបល់