ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រី​ទី​១​របស់អាម៉េរិក ដែលមានរូប​អាក្រាត​

Melania Trump ជា​អតីត​តារាម៉ូដែល ដោយបច្ចុប្បន្នគឺជា​ស្ត្រីទី​១ របស់អាម៉េរិក បន្ទាប់ពី​ប្តីខ្លួន លោក ដូណាល់ត្រាំ បានឡើងជា​ប្រធានាធិបតី​ ជំនួស​លោក បារ៉ាក់អូបាមា ក្រោយការ​បោះឆ្នោត​ឈ្នះលោកស្រី គ្លីនតុន កាលពីថ្ងៃទី​៩ ខែវិច្ឆិកា ។​
អតីត​តារាម៉ូដែល​ មានសញ្ជាតិពីរសាសន៍ ស្លូវ៉ានៀ កាត់អាម៉េរិក រូបនេះ គឺជាស្ត្រីទី​១ ផងដែរ ដែលមានរូប​អាក្រាត លើគ្រប​ទស្សនា​វដ្តី GQ ។​

កាលពី ១៥ឆ្នាំមុន នៅលើប្រូហ្វីល របស់លោក ដូណាល់ត្រាំ គឺមាន មិត្តស្រី Melania Knauss ដែលឥឡូវនេះប្រពន្ធរបស់គាត់ Melania បានថត​រូបអាក្រាតដាក់ទស្សនាវដ្តី ដោយ​ដេកស្រាត ដាក់ខ្នោះដៃ​ជាប់​នឹង​វ៉ាលីដ៏តូច​មួយ នៅលើយន្តហោះ Boeing 727 ។ ក្រៅពីនេះនៅមាន​រូបថត​ផ្សេងទៀតពាក់ឈុតប៊ីគីនី ឈរកាន់កាំភ្លើង ក្បែរ​យន្តហោះ ដែលធ្វើឲ្យអ្នកអានកំពុងចាប់អារម្មណ៍ ខណ:ដែលលោក ដូណាល់ត្រាំ បានក្លាយជា​ប្រធានា​ធិបតី​អាម៉េរិកទី ៤៥ នោះ ។​

យោងតាមគេហទំព័រ Hollywood Reporter បានចុះផ្សាយឲ្យដឹងថា រូប​អាក្រាត​របស់ ភរិលោក ដូណាល់ ត្រាំ បានថតឡើង កាលពីខែ​មករា ឆ្នាំ ២០០០ ហើយរូបថត​ទាំងនេះ ត្រូវបាន​យកមកផ្សព្វផ្សាយនៅលើអនឡាញ កាលពីខែមីនា ឆ្នាំ​២០១៦ ។​
បញ្ជាក់ផងដែរថា Melania Trump កើតនៅ Melanija Knavs ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​១៩៧០ បច្ចុប្បន្ននាងមានអាយុ ៤៦​ឆ្នាំ ដោយបានរៀបការ​ជាមួយ ដូណាល់ត្រាំ កាលពីឆ្នាំ ២០០៥ និងមានកូន​១ ៕​
donald-trump-1

donald-trump-2

donald-trump-3

donald-trump-4

donald-trump-5

donald-trump-1
ប្រភព​៖ gq-magazine

មតិយោបល់