ព័ត៌មានជាតិ

បងថ្លៃវាយប្អូនថ្លៃបែកមាត់ រឿងទាក់ទងប្រពន្ធមានផ្ទៃពោះ៧ខែ

ភ្នំពេញៈ បុរសម្នាក់កំពុងតែដេកលក់ ត្រូវបានបងថ្លៃវាយបែកមាត់ ត្រូវបានអ្នកភូមិជួយឃាត់ ត្រូវបានកម្លាំងនគរបាលនាំមកប៉ុស្ត៏បឹងកក់១ សួរនាំទើបដឹងរឿងហេតុ មកពីភ្លើងប្រចណ្ឌប្អូនថ្លៃ ប្រុសទាក់ទងប្រពន្ធបងថ្លៃមានផ្ទៃពោះ៧ខែ។

ករណីហិង្សានេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១០៣ហ្សេត ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បងថ្លៃមានឈ្មោះ ម៉េង ចាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះ១០៣ហ្សេត ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងធ្លាប់ជាប់ពន្ធនាគារចំនួន៦ខែ ពីបទមានផ្ទុកសារធាតុញៀន ហើយទើបតែចេញពីគុកបាន១០ថ្ងៃជាង ដោយមានប្រពន្ធមានផ្ទៃពោះ៧ខែ។ រីឯប្អូនថ្លៃប្រុសមានឈ្មោះ សំ សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅភូមិថ្មី ឃុំច្របក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនចំនួន៣នាក់ ស្រី២នាក់និងប្រុសម្នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយទើបចេញពីធ្វើការងារវេនយប់ ពីម៉ោង៦ល្ថាចដល់ម៉ោង៦ព្រឹក កំពុងដេកលក់មិនដឹងខ្លួន ត្រូវបងថ្លៃឡើងទៅវាយមិនដឹងខ្លួន ក៏ភ្ញាក់ក្រោកទាំងបែកមាត់រត់ចេញមកខាងក្រៅឲ្យអ្នកភូមិជួយ ។

តាមសម្តីបងថ្លៃជាអ្នកបង្កបានប្រាប់ថាប្រពន្ធខ្លួនមានផ្ទៃពោះ៧ខែ ដោយប៉ុន្មានថ្ងៃនេះគឺរយៈពេល៤ទៅ៥ថ្ងៃ ប្អូនថ្លៃបានមើលងាយ និងទាក់ទងប្រពន្ធខ្លួន ដោយបបួលទៅបង្គ្រប់ដៃជើង(រួមរ័ក្ស) ថ្នូរជាលុយកាក់ និងដោយមុនពេលកើតហេតុក៏បានលឺប្អូនថ្លៃទំនាក់ទំនងជាមួយប្រពន្ធទៀត បានផ្ទុះកំហឹងឡើងទៅវាយមិនឲ្យតដៃតែម្តង។

តាមសម្តីប្អូនថ្លៃជាជនរងគ្រោះ និងជាអ្នករងការចោទទាក់ទងប្រពន្ធបងថ្លៃបានប្រាប់ឲ្យដឹងថា តាំងពីបងថ្លៃចេញពីគុកមក ខ្លួនមិនដែលនិយាយជាមួយគាត់ឡើយ និងមុនពេលកើតហេតុខ្លួនកំពុងតែដេក បន្ទាប់ពីចេញធ្វើការងារពេញមួយយប់ ។ ពេលភ្ញាក់ដឹងខ្លួនដោយបែកមាត់ ហើយងើបរត់ចេញទៅក្រៅផ្ទះដើម្បីឲ្យអ្នកភូមិជួយ ហើយបងថ្លៃបន្ទាប់ពីវាយរួច ដើរចេញធ្វើមិនដឹងត្រូវបានកម្លាំងនរគបាលឃាត់ខ្លួនទាំង២នាក់ នាំទៅសាកសួរនៅប៉ុស្ត៏បឹងកក់១មួយតែម្តង។

គួររំលឹកផងដែរថា នៅក្នុងមូដ្ឋានសង្កាត់បឹងកក់១ សម្បូររឿងមែន ដូចករណីប្លន់ម៉ូតូ ករណីឆក់កាបូប ឥឡូវករណីហិង្សាដោយចេតនាទៀត បើមើលទៅជញ្ជាំងប៉ុស្ត៏នរគបាលវិញ ឃើញមានបិតគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច គឺមាន២ទៅ៣ចំណុចកើតមាន តើនៅមានចំណុចអ្វីទៀតដែលកើតឡើងទៀត? ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យប្តឹងនៅប៉ុស្ត៏បឹងកក់១ ដើម្បីឲ្យច្បាប់ជាអ្នកដោះស្រាយតាមនីតិវិធី៕

https://youtu.be/eWg5TkM-Chs

មតិយោបល់