តារាចម្រៀង Justin Bieber បានជួលវីឡាប្រណិតនៅទីក្រុង ស៊ីដនី ប្រទេសអូស្ដា្រលី ខណៈដែលតារាចម្រៀងរូបនេះស្នាក់នៅក្នុងសប្ដាហ៍នេះ ។
លោកបានជួលវីឡាប្រណិតក្នុងតម្លៃ ២០០ លានដុល្លារ ដែលរួមមាន កន្លែងចតឡានបាន ៨គ្រឿង មានអាងហែលទឹក មានបន្ទប់គេង ៥ បន្ទប់ និងមានបន្ទប់ងូតទឹកដ៏សិចស៊ី ថែមទៀតផងដែរ ។ នេះដោយយោងតាម គេហទំព័រ dailymail នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ។
ការស្នាក់នៅក្នុងប្រទេសអូស្ដ្រាលី រយៈពេលខ្លីរបស់តារាចម្រៀងវ័យ ២៣ ឆ្នាំបានប្រាប់ឲ្យដឹងថា លោកមានការប្រគំតន្ដ្រីជួបជុំអ្នកគាំទ្រ នៅក្នុងទីក្រុង ស៊ីដនី កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមីនា ឆ្នាំ ២០១៧ ។ ចង់ដឹងកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពវីឡាជួល ដ៏ប្រណិតក្នុងតម្លៃ ២០០ លានដុល្លារ ខាងក្រោមនេះ ៖
មតិយោបល់