ព័ត៌មានជាតិ

មិនចូលសាលា! យុវជនម្នាក់ជាបែរជាមកប្លន់ទៅវិញ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបន្ទាប់ពីគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូវីវ៉ា១គ្រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧កន្លងមក នៅចំណុចទល់មុខសាលា ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័មានឈ្មោះ ស៊ុម ថាវឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ បានបើកការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជនសង្សយ័បានម្នាក់ ស្ថិតនៅចំណុចផ្សារឃ្លាំងរំសេវ សង្កាត់ផ្សាដើមគ ខណ្ឌទួលគោក យកមកសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជយ័ ដើម្បីសាកសួនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/–8GxiIrBu4

មតិយោបល់