ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែង ញ៉ែម សុគន្ធ បើករថយន្តហាយឡែនឌ័រ ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហាយឡែឌ័រ មួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ និងរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវ ១៩៣ សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែរគេស្គាល់ថាជាតារាសម្តែងលោក ញ៉ែម សុគន្ធ បើករថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 បើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនក៏គេចពីម៉ូតូ ក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតក្បាលនាគ និងទ្រូងផ្លូវចំនួន២កង់ ផ្ទុះពោងសុវត្ថិភាពទាំង២ ហើយរថយន្តវិញរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលឈឹងហើយសមត្ថកិច្ចក៏វាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់