អត្ថបទមួយនេះប្រហែលជាមិនសមរម្យសម្រាប់មនុស្សដែលមានបញ្ហាបេះដូងនោះឡើយ សូមពិចារណាមុនអានអត្ថបទមួយនេះ ព្រោះវាអាចជារឿងដ៏រន្ធត់ក៏ថាបានដែរ។
ដោយយោងតាមគេទំព័រ boldsky នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា បុរសម្នាក់មិនបានបញ្ចេញឈ្មោះ បានព្យាយាមលេបច្រាស់ដុះធ្មេញ ១៨ដើម និងដែកមួយចំនួន ចូលទៅក្នុងពោះ ក្នុងពេលតែមួយ ហើយលោកវេជ្ជបណ្ឌិតដែលធ្វើការវះកាត់សង្គ្រោះជីវិតរបស់បុរសម្នាក់នោះ ហើយបានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់គាត់។
លោកវេជ្ជបណ្ឌិត បានបញ្ចាក់បន្ថែមថា ” នៅពេលដែលបុរសម្នាក់នេះ លេបច្រាស់ដុះធ្មេញ និងដែកជាច្រើនដូច្នេះ បានធ្វើឲ្យប្រព័ន្ធរំលាយអាហារទទួលរងផលប៉ះពាល់យ៉ាងខ្លាំង” ។
ហើយទន្ទឹមនឹងនោះ លោកបានអះអាងថា ” វាជារឿងស្ទើតែមិនអាចទៅរួចទៅហើយ ដែលសម្រាប់មនុស្សម្នាក់ព្យាយាមលេបច្រាស់ដុសធ្មេញរហូតដល់ ១៨ដើម រួមទាំងដែកជាច្រើនដុំទៀតនោះ នេះប្រហែលជាបុរសម្នាក់នោះកើតជំងឺចង់អាហារខុសប្រក្រតីហើយ “៕
មតិយោបល់