ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែល្បីល្បាញ កាន់តែស្រឡាញ់ប្រពន្ធ

(ភ្នំពេញ)៖ តារាចម្រៀងលោក ខេមរ: សិរីមន្ត ជាតារាប្រុសមួយរូបដែលមានទេពកោសល្យផ្នែកចម្រៀងនេះជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមហាជនមិនថាចាស់ឬក្មេងក៏និយមចូលចិត្តនិងស្គាល់ពីភាពល្បីល្បញរបស់លោកស្ទើរពេញផ្ទៃប្រទេសផងដែរ។

មិនតែប៉ុណ្ណោះ តារាចម្រៀងប្រុសចាស់វស្សារូបនេះ ក៏សង្ហាមិនណយដែរ ដោយលោកមានរូបរាងខ្ពស់ស្រឡះ សាច់ដុំធំៗមាំមួន មើលទៅ សង្ហាមិនចាញ់តារាដទៃនោះឡើយ។ លើសពីនេះ ទនលោកថែមទាំងមានជីវិតគ្រួសារប្រកបដោយសុភមង្គល ដោយគេឃើញភរិយាតារារូបនេះ តែងតែបង្ហាញសកម្មភាពយកចិត្តទុកដា
ក់លើស្វាមីដែលជា លោក ខេមរ: សិរីមន្ត ផ្ទាល់តេម្ដង។

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ ថ្មីៗនេះលោក ខេមរ: សិរីមន្ត កាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនជាច្រើននាក់ មានកូនចិត្តលួចច្រណែននឹងលោកគ្រប់គ្នា ហើយរូបភាពថ្មីទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា តារារូបនេះមានក្ដីសុខខ្លាំង នៅពេលដែលចេញទៅណាមកណា តែងតែផ្ដល់ស្នាមថើមយ៉ាងកក់ក្ដៅបែបនេះទៅកាន់ភរិយានិងកូនបែបនេះ។

ក្នុងនោះដែរ បន្ទាប់អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមបានឃើញរូបជុំគ្រួសារតារាចម្រៀងរូបនេះរួច ពួកគេបានចូលទៅCommentសរសើរពីទំនាក់ទំនងល្អក្នុងគ្រួសារលោកគ្រប់គ្នា៕

 

មតិយោបល់