លោក Jose Mourinho អះអាងថាលោក Louis van Gaal បានបង្កើតកំហុសធំមួយដែលសម្រេចចិត្តលក់ Angel Di Maria, Javier Hernandez និង Danny Welbeck ចេញ អំឡុងពេលនៅដឹកនាំក្រុម Manchester United ។
Mourinho កំពុងតែដឹកនាំក្រុម Man Utd បានពាក់កណ្ដាលរដូវកាលហើយ ក្រោយពីក្លឹបសម្រេចចិត្តដេញលោក Van Gaal ចេញកាលពីឆ្នាំមុននោះ។ យ៉ាងណាមិញ អ្នកចាត់ការរូបនេះបានរំលឹកថាលោកមិនឃើញពីសមត្ថភាពកីឡាករល្អៗច្រើននៅក្រោមការដឹកនាំរបស់ Van Gaal ប៉ុន្តែសោកស្ដាយដែលបុរសម្នាក់នេះសម្រេចចិត្តលក់កីឡាករចេញអស់។

“ខ្ញុំបានរកឃើញក្លឹបពិបាកចិត្តមួយ។ United បានលក់កីឡាករដែលខ្ញុំមិនចង់ឱ្យចាកចេញនោះទេ ហើយទៅទិញកីឡាករដែលខ្ញុំមិនចង់ឃើញទៅវិញ។ បើខ្ញុំជាអ្នកចាត់ការនៅ Man Utd គ្រានោះវិញ ខ្ញុំមិនលក់ Di Maria, Hernandez និង Danny ទេ។ គឺមិនអាចជាដាច់ខាត”។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបានបន្ថែមទៀតថា លោកសុំឱ្យអ្នកគាំទ្របំភ្លេចរឿងដែលចង់ឱ្យក្លឹបខ្លាំងដូចកាលជំនាន់លោក Sir Alex នោះទៅ ត្បិតអីនៅគ្រានោះ Sir Alex ដឹកនាំក្រុមអស់រយៈពេលជាច្រើនឆ្នាំ មិនមែនចូលមកជោគជ័យនោះទេ។ ការប្រៀបធៀបគ្នាបែបនេះ នឹងធ្វើឱ្យអ្នកដឹកនាំថ្មីៗ គ្មានឱកាសបានជោគជ័យនោះទេ៕

មតិយោបល់