ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រទះឃើញសត្វអណ្ដើកមាសញី នៅប្រទេសថៃ

កសិករម្នាក់មានឈ្មោះ វីរ៉ា បានប្រទះឃើញអណ្ដើកមាសញី មានជើង ៣ ប្រវែង ២០ សង់ទីម៉ែត្រ ទំនងមានអាយុ ៣ ទៅ ៤ ខែប៉ុណ្ណោះ ដែលជាប្រភេទសត្វកម្រនៅលើលោក ហើយនាយបានចាប់មកផ្ទះដើម្បីថែរក្សា ដោយផ្ទាល់ដៃកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧ ។

ដោយយោងតាមគេហទំព័រ tvpoolonline នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា នាយ វីរ៉ា បានរៀបរាប់ការប្រទះឃើញអណ្ដើកមាសញីមួយក្បាលនេះ ខណៈដែលវាបានវារចេញមកកំពុងទឹក ក្បែរដើមពោធិដ៏ធំមួយនៅក្នុងភូមិ ហើយលោកក៏បានចាប់អណ្ដើកនោះមក ព្រោះថាលោកមិនដែលបានឃើញសត្វអណ្ដើកប្រភេទនេះពីមុនមកឡើយ ទើបនឹកឆ្ងល់នៅក្នុងចិត្ត ។

គួរបញ្ជាក់ផងដែរថា បុរសវ័យ ៥៣ ឆ្នាំខាងលើនេះ បានបង្ហោះរូបអណ្ដើកញីមាសនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងការបង្ហាញប្រភេទសត្វកម្រមួយនេះ រហូតបង្ហោះបាន ៣ ថ្ងៃ មានអ្នកទាក់ទងលោកសុំទិញ អណ្ដើកមាសញីនោះក្នុងតម្លៃ ៥០០០​បាត ៕

មតិយោបល់