គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ការរួមភេទអាចជួយដុតបំផ្លាញ់កាឡូរីច្រើនជាង ការចំណាយពេលហាត់ប្រាណរយៈពេល ៣០នាទីទៅទៀត។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Quebec ប្រទេសកាណាដា មានប្រសាសន៍ថា ប្រសិនបើបុរសរួមភេទបានកន្លះម៉ោង អាចដុតបំផ្លាញ់ ១២០កាឡូរី ហើយចំពោះមនុស្សស្រីវិញអាចបានត្រឹមតែ ៩០កាឡូរី ប៉ុណ្ណោះ។ ពីព្រោះនៅក្នុងអំឡុងពេលធ្វើសកម្មភាពរួមភេទ បុរសជាអ្នកគ្រប់គ្រងស្ថានភាព ហើយត្រូវបញ្ចេញថាមពលច្រើនជាងមនុស្សស្រី។
តាមរយៈការសិក្សានេះក៏បានបង្ហាញទៀតថា ការប្រឹងបញ្ចេញថាមពលក្នុងអំឡុងពេលរួមភេទ អាចជួយឲ្យគូស្នេហ៍មានសុខភាពល្អ ហើយបុរសអាចដុតបំផ្លាញ់ ៤.២ កាឡូរី ក្នុងពេលមួយនាទី បើធៀបទៅនឹងការហាត់ប្រាណដោយប្រើឧបករណ៍អាចបំផ្លាញ់ ៩.២កាឡូរី។ ចំណែកឯមនុស្សស្រី អាចដុតបំផ្លាញ់ ៣.១កាឡូរី ក្នុងពេលមួយនាទី បើធៀបទៅនឹងការរត់ហាត់ប្រាណអាចដុតបំផ្លាញ់ ៧.១កាឡូរី។
ទោះជាយ៉ាងណា មិនមែនមានន័យថាអ្នកត្រូវឈប់ហាត់ប្រាណ ហើយប្តូរមករួមភេទរាល់ថ្ងៃនោះទេ។ នេះគ្រាន់តែជាការរកឃើញថ្មីមួយទៀត ដែលបញ្ជាក់ថា ការរួមភេទពិតជាមានឥទ្ធិពលសម្រកទម្ងន់ប្រសើរជាងការហាត់ប្រាណមែន៕
មតិយោបល់