ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា និងប្អូនស្រី ប្រកាសថារឿង ម៉ែយ៉ែម ជាការលាបពណ៌

នៅលើសង្គមហ្វេសប៊ុករបស់ពិធីការិនីស្រគត់ស្រគំ កញ្ញា ឌួង ហ្សូរីដា នាងបានប្រកាសតាំងពីថ្ងៃបែកដំណឹងភ្លាមៗថានាងជាម៉ែយ៉ែមនាំស្រីអោយលោក ហ៑ុន ម៉ានី ថាជាការលាបពណ៌។ នៅលើគណនីផ្លូវការ របស់ ឌួង ហ្សូរីម៉ា ក៏បានប្រកាសថា នៅជារឿងដែលបងស្រីនាងមិនបានធ្វើផងដែរ តែមកទល់ពេលនេះអ្នកទាំងពីរ មិនទាន់Live Video បកស្រាយ ឬ ផ្ដល់កិច្ចសម្ភាសន៍ណាមួយ បំភ្លឺរឿងហ្នឹង ដើម្បីអោយអ្នកគាំទ្រអស់ចិត្តនៅឡើយទេ បើទោះជាមានអ្នកគាំទ្រ និងស្រឡាញ់ភាពស្រគត់ស្រគំរបស់នាង បានអះអាងថា នឹងជឿតាមការបំភ្លឺភាគរយក្ដី។

ឌួង ហ្សូរីដា បានបង្ហោះសារអមដោយការបង្ហោះចាប នៅវត្តប្រាសាទថា រឿងដែលបានសុះសាយ គឺជាការលាបពណ៍ធ្វើអោយនាងខូចឈ្មោះប៉ុណ្ណោះ។ នាងបានទាំងប្រកាសអហោសិកម្មអោយជនដែលបានចោទនាងថា ជាម៉ែយ៉ែម ឡើងផ្អើលពិភពសិល្បៈនោះផង។ មិនខុសគ្នាដែរ ប្អូនស្រីរបស់នាង គឺ កញ្ញា ឌួង ហ្សូរីម៉ា បានសរសេរថា កុំអោយបងស្រី និង គ្រួសារនាងខ្វល់ ពីការចោទប្រកាន់ ដោយនាងសរសេរថា ធាតុពិត បងស្រីរបស់នាង គឺ ហ្សូរី មិនមែនជាម៉ែយ៉ែមដូចគេថាទេ។ អ្នកគាំទ្រផ្សេងទៀត ក៏បានចេញមុខការពារនាងដូចគ្នាផងដែរ ដោយបានទាំងចោទថា អ្វីដែលបានបែកធ្លាយ គឺជាការបំផ្លៃ និង ភាន់ច្រឡំរឿងលោក ហ៊ុន ម៉ានី ផ្ដល់ទឹកប្រាក់អោយនាងចំនួន៤ពាន់ដុល្លារនោះ។

ប៉ុន្តែយោងតាមសារដែលបានទម្លាយ គឺមានសំលេង និង សំណេរមួយចំនួន បង្ហាញថា នាងបានឆ្លើយឆ្លងគ្នា ក្នុងន័យឈានដូចអ្វីដែលបានចោទប្រកាន់់។ មកទល់ពេលនេះ ឌួង ហ្សូរីដា នៅតែរងការចោទប្រកាន់ ថាជាអ្នកដឹកញីប្រសុីឈ្មោលយកស្រីក្មេងៗអោយលោក ហ៑ុន ម៉ានី ដោយក្នុងនោះ ផលិតករល្បីឈ្មោះ លោក ខាំ ភូរិ ក៍ជាប់ក្នុងសារសម្ងាត់ថាជាអ្នកនាំស្រីអោយលោក ហ៑ុន ម៉ានី ផងដែរ តែមិនទាន់មានការបកស្រាយពីសាមីខ្លួនលម្អិតដូចគ្នា។ មកទល់ពេលនេះ វីដេអូឆាតរបស់ឌួង ហ្សូរីដា លោក ខាំ ភូរិ និង លោក ហ៑ុន ម៉ានី ត្រូវបានគេបង្ហោះ ចែកចាយយ៉ាងកក្រើកហ្វេសប៑ុក និងប្រព័ន្ធយូធូប៕

មតិយោបល់