ភ្នំពេញៈ ផ្អើលទាំងកណ្តាលយប់ បន្ទាប់ពីមានការប្រទះឃើញអណ្តាតភ្លើង បូករួមនិងផ្សែងយ៉ាងខ្មួរខ្មាញ់ បានឆាបឆេះបន្ទាប់ក្នុងមន្ទីរពិសោធន៍ របស់មហាវិទ្យាល័យឱសថសាស្ត្រ ជាន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរសាលារាជធានីភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានការឆាបឆេះរួចមក កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ៤ទៅ៥គ្រឿង ចេញមកអន្តរាគមន៍បាញ់ពន្លត់ដល់កន្លែងកើតហេតុ រហូតរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យរាលដាលពេញអាគារនោះទេ។ ចំណែកមូលហេតុ ត្រូវបានគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់