ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រពន្ធ Rain ត្រៀមខ្លួនរួចរាល់​ដើម្បីយកកូន​ដំបូ​ង​

តារាសម្តែង Kim Tae Hee ថ្មីៗនេះ​បាននិយាយពីជីវិតខ្លួន​ បន្ទាប់ពីរៀបមង្គលការ​រួច​ ជាមួយផែនការ​ជីវិតយកកូន​ដំបូង​ ។​នេះបើយោងតាមគេហទំព័រ koreaboo ចុះផ្សាយនៅថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។​
Kim Tae Hee បានអង្គុយ​ផ្តល់បទសម្ភាសន៍ ដើម្បីឆ្លើយសំនួរខ្លះពាក់ព័ន្ធជីវិតនាង បន្ទាប់ពី​រៀបការ​ជាមួយនឹងតារាចម្រៀង Rain ​។​
តារាសម្តែង​ខាងលើបានបន្តថា នាងនៅតែរីករាយ ដោយស្នាក់នៅ​ផ្ទះរបស់​ប្តី រួមទាំង​ឪពុកក្មេក និង​ប្អូនប្រកបដោយ​ភាពសប្បាយរីករាយ។នាងបន្តថា នាងពិត​ជារីករាយរស់នៅជាមួយគ្រួសារ​ខាងប្តី ក៏ព្រោះពួកគេបានយកចិត្តទុកដាក់ចំពោះនាង​ ហើយនាងវិញទៀតសោត ក៏បានធ្វើម្ហូបអាហារ​សម្រាប់ពួកគេផងដែរ​។​
Kim Tae Hee បានលើកឡើងថា​នាងកំពុងមានគម្រោង​ ចង់បានកូនក្នុងពេលឆាប់ៗ​ខាងមុខនេះ តាមលទ្ធភាព ដែល​អាច​ធ្វើទៅបាន៕​

មតិយោបល់