ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០១៧នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ១លាននាក់ ដែលកើនឡើងជាង ១២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ចំពោះតំបន់ដែលភ្ញៀវទេសចរ មកទស្សនាច្រើនជាងគេគឺ សៀមរាបអង្គរ ដែលទទួលបានភ្ញៀវជាង ៥៣ម៉ឺននាក់ ស្មើនឹង ៤៥ភាគរយនៃចំនួនសរុប។
ចំណែករាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរអន្តរជាតិបានជាង ៤៨ម៉ឺននាក់ ស្មើនឹង ៤០ភាគរយនៃចំនួនសរុប។
រីឯតំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរជាង ១៥ម៉ឺននាក់ ស្មើនឹង ១២ភាគរយនៃចំនួនសរុប។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា រួមមាន ចិន ១៧ម៉ឺននាក់ វៀតណាម ១៤ម៉ឺននាក់ កូរ៉េ ១០ម៉ឺននាក់ ថៃ ៦ម៉ឺននាក់ និងឡាវ ៦ម៉ឺននាក់៕
មតិយោបល់