វៀតណាមៈ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្វែងរកការគាំទ្រ សម្រាប់ជំហរ របស់រដ្ឋាភិបាក្រុងសេអ៊ូល នៅដែនទឹកសមុទ្រចិនខាងត្បូង អំទ្បុងពេលលោក បានជួបជាមួយរដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង នៅទីក្រុងហាណូយកាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
វៀតណាមជាប្រទេសមួយ ដែលកំពុងមានជម្លោះខ្លាំងបំផុត ជាមួយប្រទេសចិននៅលើផ្លូវទឹក ចាប់តាំងពីប្រទេសហ្វីលីពីន បានបន្ថយការប្រឈមមុខដាក់គ្នាជាមួយក្រុងប៉េកាំង ក្រោមរដ្ឋបាលប្រធានាធិបតី លោក Rodrigo Duterte ។
ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម បន្ទាប់ពីជួបប្រជុំរវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បានដឹងឲ្យថា «លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសកូរ៉េខាងត្បូង នៅតែបន្តការគាំទ្ររបស់ខ្លួន ទៅលើមូលដ្ឋានវៀតណាម និងតំបន់នៅអាស៊ីអាគ្នេយ៍ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីជួយប្រទេសនេះ កែលម្អការអនុវត្តច្បាប់របស់ខ្លួន នៅក្នុងដែនសមុទ្រ។
ដោយទ្បែកពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍នេះដែរ មិនបានបញ្ជាក់ទេថា ប្រទេសកូរ៉េខាងត្បូង យល់ព្រមគាំទ្រជំហររបស់ប្រទេសវៀតណាម ស្តីពីសមុទ្រចិនខាងត្បូង ឬយ៉ាងណានោះទ្បើយ។
លោក Yun បានបញ្ជាក់ពីឆន្ទៈរបស់ប្រទេសខ្លួន ក្នុងការលើកកម្ពស់ទំនាក់ទំនង បើទោះបីជាកូរ៉េខាងត្បូង កំពុងមានអស្ថេរភាពក្នុងប្រទេស បន្ទាប់ពីការបណ្ដេញប្រធានាធិបតីលោកស្រី ផាក គឹនហេ ចេញពីតំណែង ជុំវិញរឿងអាស្រូវអំពើពុករលួយក៏ដោយ។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងត្បូង ជាវិនិយោគិនបរទេសដ៏ធំជាងគេរបស់វៀតណាម ជាក់ស្តែងដូចជាក្រុមហ៊ុន Samsung ជាដើម ៕
មតិយោបល់