ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនប្រុស​បង្កើត​អធិរាជ​សំលេង​មាស ​ស៊ីន ស៊ីសាមុត ​ស្លាប់​

ភ្នំពេញ​៖ កូនប្រុស​បង្កើត​អធិរាជ​សំលេង​មាស ​ស៊ីន ស៊ីសាមុត លោក​ ស៊ីន ច័ន្ទ​ឆាយា បាន​ដួលបោកក្បាលស្លាប់​នៅផ្ទះរបស់ខ្លួនដោយសារតែ​ខ្យល់គរ ។​
mage-11
បើតាម​សម្តីរបស់​លោក សុះ ម៉ាច​ បា​នថ្លែង​ប្រាប់អ្នកសារព័ត៌មាន​យើង ឲ្យដឹងថា លោក ស៊ីន ច័ន្ទឆាយា មុននឹងស្លាប់បាន​ទៅហូបកាហ្វេនៅក្បែរ​ផ្ទះ​ក្នុងសង្កាត់ទឹកល្អក ៣ ខណៈពេលដែលមកដល់ផ្ទះក៏​ដួល​បោកក្បាលស្លាប់​នៅនិង​ផ្ទះរបស់ខ្លួន ដោយសារតែ​ខ្យល់គរ ។​
នេះ​គឺជា​សោកស្តាយបំផុត ដែល ​កូន​អធិរាជ​សំលេងមាស ស៊ីន ស៊ីសាមុត បានស្លាប់ ដូចនេះ​សូម សិល្បៈករ និងសិល្បៈការីនីទាំងអស់ ​ចូលរួម​រំលែក​ទុក្ខ​ឲ្យបានច្រើនកុះករ ៕​

មតិយោបល់