ព័ត៌មានបច្ចេកវិទ្យា

ដំបូន្មាន ៨ ចំណុច ជួយលោកអ្នកបំបាត់ការភ័យបារម្ភរឿងទូរសព្ទផ្ទុះឆេះ

ព័ត៌មានស្តីអំពីការផ្ទុះឆេះទូរសព្ទ ត្រូវបានសារព័ត៌មានទាំងក្នុងស្រុក និងក្រៅសុ្រក ចុះផ្សាយជាបន្តបន្ទាប់ហើយវាមិនមែនកើតឡើងតែលើ Note 7 នោះទេ iPhone ក៏មានច្រើនដែរ។ ចំពោះមូលហេតុនៃការផ្ទុះឆេះទាំងនោះ ភាគច្រើនកើតឡើងដោយសារអ្នកប្រើប្រាស់។ ពោលគឺ ពួកគេមិនដឹងពីរបៀបប្រើ ជាពិសេសការសាកថ្មឱ្យបានត្រឹមត្រូវ។ ដូច្នេះ ដើម្បីឱ្យលោកអ្នកអស់ក្តីបារម្ភចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងដោយសារបញ្ហាថ្មទូរសព្ទ Post Tech សូមលើកយកដំបូន្មានល្អៗពីក្រុមអ្នកជំនាញ មកបង្ហាញជូនដូចខាងក្រោម៖

១- ទម្លាប់សាកថ្មទូរសព្ទរបស់លោកអ្នកជាមួយកុំព្យូទ័រតាមខ្សែ USB ព្រោះវាជួយឱ្យចរន្តរត់ចូលខ្សោយ ស្មើ និងកាត់បន្ថយការកើនឡើងនៃកម្តៅ និងហានិភ័យនៃការឆេះ

២- កុំទុកដាក់ទូរសព្ទលោកអ្នកក្រោមពន្លឺថ្ងៃដោយផ្ទាល់ គ្មានអ្វីបិទបាំង

៣- កុំសាកថ្មទូរសព្ទរបស់លោកអ្នកចោលយូរពេក

៤- សូមប្រាកដថា ស្រោម ឬសម្បកទូរសព្ទដែលលោកអ្នកប្រើ មានរន្ធបំភាយកម្តៅល្អ

៥- កុំប្រើទូរសព្ទខណ:ពេលដែលវាកំពុងសាកបញ្ចូលថ្មឱ្យសោះ

៦- ប្រសិនបើលោកអ្នកប្រើប្រាស់ ឬសាកថ្មទូរសព្ទក្នុងរថយន្ត សូមដាក់វាពីមុខម៉ាស៊ីនត្រជាក់

៧- កុំទុកឱ្យថ្មទូរសព្ទរបស់លោកអ្នកស្រកអស់ខ្លាំងពេក ហើយបន្ទាប់មក ដាក់វាសាកចោលយូរពេក។ បើអាច សូមព្យាយាមសាកវាបន្តិចម្តងៗទើបជាការប្រសើរ

៨- សូមទុកដាក់ទូរសព្ទរបស់លោកអ្នកនៅទីកន្លែងណាដែលសមរម្យ មានខ្យល់អាកាសចេញចូលល្អ។ ប្រសិនបើនៅផ្ទះ សូមកុំទុកវានៅក្នុងកាបូប ឬទីកន្លែងបិទជិត។ អ្នកគួរតែដោះសម្បកចេញនៅពេលដាក់សាកថ្ម បើចាំបាច់៕

អត្ថបទគួរអានបន្ថែម៖កំហុស ៩ យ៉ាង នាំឱ្យលោកអ្នកប្រឈមគ្រោះថ្នាក់ដោយសារថ្មទូរសព្ទ iPhone ឬ Android ដោយមិនដឹងខ្លួន

iPhone 7 Plus មួយគ្រឿងផ្ទុះឆេះផ្អើលដល់ក្រុមហ៊ុន Apple បើកការស៊ើបអង្កេត

iPhone 7 ផ្ទុះឆេះ នៅក្នុងរថយន្ត

iPhone 6 Plus ផ្ទុះឆេះខណ:ពេលកំពុងសាកថ្ម នៅរដ្ឋកាលីហ្វូញ៉ា

 

មតិយោបល់