ព័ត៌មានជាតិ

Update : ហេតុការណ៍ផ្ទុះឡចំហុយ បុើងប្រហែលជាង៥០ម៉ែត្រ សង្កត់ស្រ្តីម្នាក់ស្លាប់ ក្នុងរោងចក្រសុីនតៃ

ភ្នំពេញ: ហេតុការណ៍ផ្ទុះឡចំហុយ បុើងប្រហែលជាង៥០ម៉ែត្រ ក្នុងរោងចក្រសុីនថាយ ស្ថិតក្នុងភូមិតំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បណ្តាលអោយមានស្រ្តីម្នាក់ស្លាប់ និងរងរបួស៧នាក់ ធ្ងន់២នាក់ជាស្រ្តីមានផ្ទៃពោះ ស្ត្រី៥នាក់ទៀតរងរបួសស្រាល នៅពេទ្យលោកសង្ឃ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ។

ស្រ្តីខាងលើបានចូលបម្រើការងារផ្នែកកាត់ដេរតាំងពីឆ្នាំ២០១៣មកម្ល៉េះ ស្រ្តីរងគ្រោះមានឈ្មោះ កុល សាម៉ន ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្តីឈ្មោះ ទី សុខុន ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។

មុនពេលកើតហេតុកម្មករកម្មការនីជាច្រើនបានចេញពីធ្វើការនៅម៉ោង១១ ហូបបាយតាមធម្មតា ផ្ទុះឡចំហុយពីខាងជើងប្រហែល៥០ម៉ែត្រខ្ទាតសង្កត់លើស្រ្តីរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯស្រ្តីកម្មការនី៧នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ច បានចុះទៅធ្វើកំណត់ហេតុ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំនែកសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

https://youtu.be/g87yQvRrjXs

https://youtu.be/X1iAuw9gKhk

មតិយោបល់