កូរ៉េ: បន្ទាប់ពី Gong Yoo មានប្រជាប្រិយភាពក្នុងខ្សែភាពយន្ដខ្នាតធំរឿង ” Train To Busan ” ឥឡូវតារាឯកប្រុសរូបនេះ បានត្រៀមចេញថតរឿងភាគថ្មី ដែលមានចំណងជើងថា ” Goblin” ធានាថាល្បីមិនចាញ់គ្នានោះឡើយ ។ នេះបើយោងតាមគេហទំព័រ M Thai បង្ហោះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ។
“Goblin” ជាប្រភេទរឿងមនោសញ្ចេតនាជ្រាលជ្រៅបំផុត ដែល Gong Yoo សម្ដែងជាតួអង្គ “Kim Chin” ជាប្រភេទតួដែលរស់នៅក្នុងសភាពឯកា កណ្ដោចកណ្ដែង ត្រូវការនារីមួយរូបដែលអាចបំពេញតួនាទីជាភរិយាល្អ ផ្ដល់នូវភាពកក់ក្ដៅ នឹងរួមរស់ជាមួយគ្នាអស់មួយជីវិត ។
កាលពីថ្ងៃទី០៥ ខែកញ្ញា ស្ថានីយ៍ទូរទស្សន៍ TVN បានបង្ហើបថា “Goblin” ជាការងារថ្មីមួយទៀតរបស់អ្នកនិពន្ធនិងដឹកនាំរឿង ដែលមានស្នាដៃក្នុងរឿងភាគល្បីរបស់កូរ៉េគឺរឿង ” Descendants of the sun” កន្លងមកនេះ ត្រូវបានសាងវណ្ណកម្មរឿងថ្មីមួយទៀត នឹងចាប់ផ្ដើមថតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងថ្ងៃសមតួសម្ដែង Gong Yoo បានរំលឹកលើកឡើងនូវរឿងភាគមុនដែលលោកបានចូលរួមសម្ដែង គឺរឿង ” Cofee Prince ” ថា« ជាង១០ឆ្នាំកន្លងមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំជឿនូវដែលថ្មី ហើយរឿងភាគមុននោះក៏ល្បីមិនអន់ដែរ»។
រីឯតារាសម្ដែងផ្សេងៗទៀត ក៏បានលើកឡើងពីរឿង” Cofee Prince ” ថា « តារាសម្ដែងគ្រប់រូបក្នុង រឿង ” Cofee Prince ” ចង់ឲ្យចេញមកផ្ទុះ គ្មាននរណាម្នាក់មានគំនិតអាត្មានិយមនោះឡើយ គឺគ្រប់គ្នាសប្បាយចិត្តនឹងរួមការងារគ្នាទៅវិញទេ ចំពោះបរិយាកាសក្នុងពេលថត គឺពិតជាពិបាករកស្ទើរតែមិនបាន ។ ពួកយើងមានក្ដីសុខមែន ហើយវាជាបទពិសោធន៍មួយល្អបំផុត សម្រាប់អាជីពជាតារាសម្ដែង យើងមានអារម្មណ៍ដឹងគុណគ្នាទៅវិញទៅមក សង្ឃឹមថាបរិយាកាសថតរឿងថ្មីនេះ ក៏មិនចាញ់គ្នប៉ុន្មានដែរ »៕
អេបិល
មតិយោបល់