ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus និងគូស្នេហ៍រៀបគំរោងអនាគតគ្រួសារ

តារាចម្រៀងស្រី Miley Cyrus កំពុងរៀបចំគម្រោងជាមួយគូស្នេហ៍របស់នាងគឺលោក Liam Hemsworth ដែលមានវ័យ ២៧ ឆ្នាំ ដោយការគូប្លង់រៀបចំកន្លែងលេង និងអាងហែលទឹកសម្រាប់កូនៗរបស់ពួកគេ ដែលព័ត៌មាននេះត្រូវបានដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានរបស់ចក្រភពអង់គ្លេស dailymail នាពេលព្រឹកមុននេះបន្ដិច នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ។

តារាចម្រៀងស្រីវ័យ ២៤ ឆ្នាំខាងលើ ធ្លាប់បានធ្វើឲ្យឪពុកនាងភ្ញាក់ផ្អើលចំពោះរូបថតរៀបការរបស់នាង ដោយឪពុកនាងមិនបានដឹងសោះ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ នាងនៅមិនបញ្ជាក់ព័ត៌មានលម្អិតពីគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ឡើយ គ្រាន់តែដឹងថា លោក Liam Hemsworth មានដីនិងវីឡាមួយកន្លែង ដែលមានតម្លៃជា ៦.៨ លានដុល្លារ រួមមាន បន្ទប់គេង បីបន្ទប់ និងបន្ទប់ទឹកប្រណិត បីបន្ទប់ ដែលលោកបានទិញកាលពីឆ្នាំ ២០១៤ ហើយមានកំពុងគូប្លង់បន្ថែមសម្រាប់អនាគតគ្រួសារជាមួយ Miley Cyrus ។

គួរបញ្ជាក់ផងដែលថា គម្រោងក្នុងការរៀបចំរបស់ Miley Cyrus និងគូរស្នេហ៍ សម្រាប់កូនៗរបស់ពួកគេ អាចនិងបន្ថែមនូវអាងហែលទឹក សួនប្រណិតសម្រាប់កូនរត់លេង ដែលអាចចំណាយការតុបតែងរហូតដល់ ២.៥ លានដុល្លារបន្ថែមទៀត ៕

មតិយោបល់