ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលរួមសោកស្តាយ! ឪពុកបង្កើតរបស់ ព្រះ កាយច័ន្ទ បានទទួលមរណភាព

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០២១យប់មិញនេះ អ្នកគាំទ្របានទទួលដំណឹងក្រៀមក្រំថាកញ្ញា ព្រះកាយច័ន្ទ បានជួបទុក្ខធំ ដោយលោកឪពុកជាទីស្រលាញ់ ដែលធ្លាប់តែជួយជ្រោមជ្រែង គាំទ្រកូនស្រី តាំងពីចូលសិលល្បៈដំបូង បានទទួលមរណភាព ក្នុងវ័យ៥៦ឆ្នាំ។

ជាមួយគ្នានេះ កញ្ញា ព្រះកាយច័ន្ទ បានសម្តែងនូវអារម្មណ៍យ៉ាងសោកសៅ រហូតដល់ថ្នាក់ពោលពាក្យ យ៉ាងដូច្នេះថា៖ «លោកឪពុកជាទីស្រលាញ់របស់កូនអើយ… លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលែង មានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ» ។

ក្រោយទទួលដំណឹងនេះភ្លាម ឃើញមានការ ចូល រួម រំលែក ទុក្ខ ពីមិត្តភ័ក្រ្ដ ទាំង ក្នុង និងក្រៅ សិល្បៈ គឺ ជា ការ លើក ទឹក ចិត្ត មួយ ដល់ កញ្ញា ព្រះកាយ ច័ន្ទ ថា ខ្លួន មិនឯកោ នោះ ទេ នូវ ពេល មាន ទុក្ខ តែង តែមាន អ្នកចាំ ផ្ដល់ កម្លាំង ចិត្ត ឲ្យ ជានិច្ច។

សូមបញ្ជាក់ថា កញ្ញា ព្រះកាយច័ន្ទ ជាតារាស្រីមួយរូបដែលមានសមត្ថភាពច្រើនផ្នែក មិនថា សម្ដែង ច្រៀង ធ្វើពិធីការិនី ឬ រាំរបាំនោះទេ សុទ្ធតែអាចធ្វើបានយ៉ាងល្អតែម្ដង។ មិនតែប៉ុណ្ណោះ បើទោះបី តារាស្រីរូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំ តែនាងនៅតែអាចរក្សាប្រជាប្រិយភាពខ្លាំងក្លាដដែល។ នៅពីក្រោយភាពជោគជ័យរបស់នាង គឺមានលោកឪពុក ដែលទើបទទួលមរណភាពនេះហើយ៕

 

 

មតិយោបល់