តារាចម្រៀងបែបរ៉ក លោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានសម្រេចចិត្តចូលរោងការនៅព្រឹកមិញនេះ ជាមួយកូនក្រមុំដ៏ស្រស់ស្អាតរបស់ខ្លួន ដោយមានមិត្តរួមអាជីពចូលរួមយ៉ាងច្រើនកុះករផងដែរ ។
រូបភាពជាច្រើនសន្លឹក បានបង្ហោះយ៉ាងព្រោងព្រាតលើបណ្តាញសង្គម ជាពិសេសលើគណនី Lala Drummer ដែលជាមិត្តរួមក្រុម របស់លោក កង ពិសិដ្ឋ តែម្តង។ អ្វីដែលកាន់តែពិសេសនោះគេឃើញ តារាចម្រៀង សុខ សីឡាលីន ក៏បានបង្ហាញវត្តមាន ជាអ្នកកំដរ ខាងកូនក្រមុំដូចគ្នា។
ទោះបីជាយ៉ាងណាក្តី យើងមិនទាន់បានទម្លាយពីប្រវត្តិមុខមាត់ពិត កូនក្រមុំដ៏ស្រស់ស្អាតរបស់កង ពិសិដ្ឋនៅឡើយ ។ តែទោះជាយ៉ាងណាយើងនឹងព្យាយាមយកព័ត៌មានលម្អិតនៅពេលក្រោយទៀត ៕



មតិយោបល់