ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt បញ្ចប់សង្រ្គាមស្នេហាជាមួយ Angelina Jolie

កាលពីប៉ុន្មានខែមុន សង្រ្គាមស្នេហារវាង Brad Pitt និង Angelina Jolie បានពុះកញ្ជ្រោលមិនចាញ់ឈ្នះគ្នា ទៅវិញទៅមកមិនអាចលើកលែងបាន ។​

ភ្លើងសង្រ្គាមកាលពីខែកញ្ញា ឆ្នាំ២០១៦ អ្នកនាង Angelina Jolie ទាមទារយកឈ្នះចាញ់ជាមួយអតីតសា្វមីដោយចោទប្រកាន់ Brad Pitt បានប្រើអំពើហិង្សាទៅលើកូនប្រុសចិញ្ចឹមជនជាតិខ្មែរ ម៉ាដុក នៅលើយន្ដហោះឯកជនមួយ ខណ:ដែលលោកបានប្រើប្រាស់ជាតិស្រវឹងនៅលើយន្ដហោះនោះ ។ ក៏មិនចាញ់គ្នាដែរ Brad Pitt បានចោទប្រកាន់វាយបកទៅកាន់ Angelina Jolie ក្នុងការទម្លាយរឿងបិទសាលដេកា តុលាការជាអាថ៌កំបាំង និងជាថ្នូរជាមួយសិទ្ធិចិញ្ចឹមកូន ប្រាំនាក់របស់ Angelina Jolie ។

ប្រភពស្និទ្ធនិង Brad Pitt បានប្រាប់សារព័ត៌មានអង់គ្លេស .dailymail នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ថា” គាត់មើលរីករាយបំផុត ហើយអ្នកទាំងពីរមើលទៅសម្របស្រួលបានហើយ ពួកគេអាចនិយាយគ្នាដោយផ្ទាល់ និងមិនមានឃ្នាស់ពាក្យសម្ដីគ្នាឡើយ ” ។ ប្រភពដដែរបានបន្ដថា ” គាត់មើលទៅធូរស្រាលជាងមុន ហើយចេញទៅកម្សាន្ដនៅទីសាធារណ:បានដូចគ្មានរឿងអ្វីកើតឡើង ” ។

គួរសរបញ្ជាក់ផងដែរ អាចមកពីការប្រកាសបើកចិត្តរបស់ Angelina Jolie តាមរយ:សារព័ត៌មាន BBC នាកាលនៅក្នុងខេត្ត សៀមរាប ក្នុងការទទួល Brad Pitt នៅតែជាគ្រួសារតែមួយ ទើបមកដល់ពេលនេះលោកចង់បញ្ចប់សង្រ្គាមស្នេហាជាមួយ Angelina Jolie ក៏ថាបានដែរ ៕

មតិយោបល់