ផលិតកម្ម Universal Pictures បានប្រកាសនៅថ្ងៃនេះឲ្យដឹងថា ពួកគេត្រូវបានបញ្ឈប់កាផលិត ទៅលើរឿង Fast & Furious 7 ដោយសារតែមិនច្បាស់នៃការស្លាប់ និងសោកនាដកម្ម តារាសម្តែង Paul Walker កាលពីល្ងាចថ្ងៃសៅរ៍ ។ នេះគឺជាសេចក្តីថ្លែងការណ៍ ជាផ្លូវការ បានចេញផ្សាយដោយស្ទូឌីយោ របស់ក្រុមហ៊ុនផលិតរឿងមួយនេះ ។
ឥឡូវនេះ យើងទាំងអស់គ្នា នៅ Universal Pictures បានធ្វើការឧទ្ធិសដល់ និងគាំទ្រដល់ក្រុមគ្រួសារ របស់លោក Paul Walker ហើយក៏ជាគ្រួសារនៃការផលិតរឿង Fast & Furious ក្នុងងារជាតារាសម្តែង និង អ្នកផលិតខ្សែភាពយន្ត កាលលោកនៅរស់។
នៅលើពេលនេះដែរ យើងមានអារម្មណ៍ថា គឺជាការទទួលខុសត្រូវ របស់យើង ក្នុងការបិទទ្វារ ផលិតខ្សែភាពយន្ត Fast & Furious 7 ក្នុងអំឡុងពេល មួយ ដូច្នេះ យើងនឹងអាចទទួលសិទ្ធ ដែលជាសិទ្ធលក់ឬជួញ ឬសិទ្ធបោះឆ្នោត ឲ្យបញ្ឈប់ការផលិតនេះ។ម្យ៉ាងវិញទៀតយើងនឹងប្តេជ្ញា រក្សា អ្នកគាំទ្រ Fast & Furious ឲ្យបានជ្រួតជ្រាប និង ផ្តល់ព័ត៌មាន បន្ថែមទៀត នៅពេលដែលពួកយើងចាប់ផ្តើមផលិតវាជាថ្មី។តែមកទល់នឹងពេលនេះ យើងបានដឹថា ពួកគេបានចូលរួម ក្នុងការរំលែកទុក្ខ ការស្លាប់ របស់មិត្តជាទីស្រលាញ់យើង Paul Walker ។
នៅក្នុងព័ត៌មាន ជាលទ្ធផល ក្នុងការវះកាត់សាកសព្វពិនិត្យ ដែលបានចេញផ្សាយនៅថ្ងៃនេះ បានបង្ហើបឲ្យដឹងថា តារាសម្តែងរូបនេះបានស្លាប់ ដោយសារតែការរបួស និងឈឺចាប់ ដោយសារតែភ្លើងដែលបានឆេះ មានន័យថា ការស្លាប់របស់គាត់មកពីអំណាចភ្លើង ក្នុងគ្រោះថ្នាក់ចរាចរណ៍ ។ដោយឡែកសម្រាប់លោក Roger Rodas ក៏បានស្លាប់ដោយសារតែរងរបួសធ្ងន់ធ្ងរ។ ដូចនេះអ្នកទាំងពីរត្រូវបានកំណត់ថា បានស្លាប់ដោយចៃដន្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍។
អ្នកទាំងពីរបានស្លាប់ខណៈដែលបើករថយន្ត 2005 Porsche Carerra GT Rodas ដោយបើកទៅបុក បង្គោលភ្លើង នៅ Valencia ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
Fast & Furious 7 មុននេះត្រូវបានគេរំពឹងទុកថា នឹង មកវាយប្រហាររោងកុន នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ដោយក្នុងនោះមានតារាសម្តែង Dwayne Johnson, Jason Statham, Michelle Rodriguez, Vin Diesel, Paul Walker, Kurt Russell, Jordana Brewster, Lucas Black ហើយរឿងនេះដែរផលិតដោយលោក James Wan ៕
មតិយោបល់