តួអង្គប៉ាវចិន ក្នុងរឿងភាគតុលាការមុខដែក កំពុងប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយដុះដុំសាច់ក្នុងខួរក្បាល ហើយព័ត៌មាននេះទៀតសោត ក្រុមគ្រួសារលោកកំពុងព្យាយាមបិទបាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា ប៉ាវចិនបានធ្វើការវះកាត់សាច់ដុះក្នុងក្បាល ១០សង់ទីម៉ែត្រ កាលពីប៉ុន្មានខែមុន។សារព័ត៌មានតៃវ៉ាន់ បានផ្សាយផងដែរថា តួអង្គប៉ាវចិន ក្នុងរឿងតុលាការមុខដែក បានវះកាត់ខួរក្បាល យកដុំសាច់ដុះនោះចេញ ហើយក៏បង្ខំខ្លួនចូលពេទ្យ ដើម្បីវះកាត់។
ការវះកាត់នេះ ទទួលបានជោគជ័យ ដោយយកសាច់ដុះ ក្នុងខួរប្រវែង ១០សង់ទីម៉ែត្រ ។ ជាការពិតណាស់ការវះកាត់ ត្រូវបានធ្វើអស់ជាច្រើនខែ ប៉ុន្តែគ្រួសារតារាសម្តែងខាងលើ បានព្យាយាមបិទបាំងនូវព័ត៌មាន ពីក្រុមអ្នកសារព័ត៌មាន។
សម្រាប់លោក Jin Chao chun តួអង្គប៉ាវចិននេះ បានល្បីល្បាញបំផុត ក្នុងរឿង តុលាការមុខដែក ក្នុងឆ្នាំ១៩៩៣ ក៏ព្រោះតែសាច់រឿងកាត់ក្តីយុត្តិធម៌ ជូនជនស្លូតត្រង់។
លោក Jin Chao chun ក្រៅពីមានបញ្ហាជំងឺខាងលើ គឺមានសម្ពោធឈាមឡើងខ្ពស់ និងកម្រិតជាតិស្ករក្នុងឈាម ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ ជាច្រើនឆ្នាំមកនេះពេលលោកគេងពិបាកដកដង្ហើម ដោយប្រើប្រាស់ឧបករណ៍ជំនួយដល់ការដកដង្ហើម ៕
មតិយោបល់