ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី Tom Cruise រកឃើញស្នេហ៍ថ្មីបន្ទាប់ពីចែកផ្លូវជាមួយ Katie Holmes

ចំណងស្នេហ៍របស់តារាល្បីក្នុងរឿង ០០៧ លោក Tom Cruise បានចែកផ្លូវ​ជាមួយ​តារាសម្តែង Katie Holmes រយ:ពេល ៥ឆ្នាំហើយ ដោយពេលនេះល្បីថាកំពុងរកឃើញស្នេហ៍ថ្មី​។​

ប្រភពព័ត៌មានបានបង្ហើប​ឲ្យដឹងថា Tom Cruise បានដាក់ផែន រៀបការ​ជាលើកទី​៤ ជាមួយតារាសម្តែង​ស្រី Vanessa Kirby ។
ប្រភពព័ត៌មានពី InTouch Weekly បានឲ្យដឹងថា តារាសម្តែង វ័យ ៥៤ឆ្នាំខាងលើ បានលង់ស្នេហ៍តារាស្រី Vanessa Kirby វ័យ​២៨ឆ្នាំ បន្ទាប់ពីជួបគ្នា​ក្នុងការថតរឿង “Mission: Impossible 6” ។

ប្រភពបានលើកឡើងបន្តថា Tom Cruise មានអារម្មណ៍ស្នេហភ្លាមៗ ក្រោយបានឃើញ Vanessa Kirby នៅក្នុងស្ទីតយ៉ូថតរួមគ្នា ក៏ព្រោះតែសម្រស់នាងស្រស់ផូរផង់ និងចង់បាននាង​ជាប្រពន្ធបន្ទាប់។​
បញ្ជាក់ផងដែរថា Tom Cruise មានប្រពន្ធ៣ ក្នុងនោះមាន Katie Holmes (2006 – 2012), Nicole Kidman (1990 – 2001), Mimi Rogers (1987 – 1990) ៕​

មតិយោបល់