ហេតុការណ៍នេះត្រូវបានកើតឡើងនៅសាលារៀន ក្នុងប្រទេស ចិន ខណៈដែលមានសិស្សសាលាស្រី ជាច្រើននាក់ទ្រាំទប់បន្ទោរបង់មិនបាន ក៏សម្រុកចូលក្នុងបន្ទប់ទឹកជាច្រើននាក់ក្នុងពេលតែមួយ បណ្ដាលឲ្យរត់ជាន់គ្នា សង្កត់ស្លាប់ ២ នាក់ នឹងមានរងបួសធ្ងន់ ២០ នាក់ទៀត ហើយមានជាច្រើននាក់រងបួសកំពុងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
ដោយយោងតាមសារព័ត៌មាន tvpoolonline នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ មានជនជាតិចិនម្នាក់បានរាយការណ៍មកថា មានសាលារៀនមួយកន្លែងនៅម្ដុំ ថ្នល់ទី ៣ នៃខេត្ត ភូយ៉ាង បានកើតហេតុការណ៍ខណៈដែលម៉ោងសម្រាកពេលព្រឹក មានសិស្សស្រីជាច្រើននាក់សម្រុកចូលបន្ទប់ទឹកក្នុងពេលតែមួយ ដោយទ្រាំពុំបានទើបរត់ជាន់គ្នា អ្នកខ្លះវាយសង្កត់គ្នា ដណ្ដើមចូលបន្ទប់ទឹក រហូតដល់មន្ដ្រីប៉ូលិសបានសន្និដ្ឋានថា មានស្លាប់សិស្សស្រី ២នាក់ ហើយ២០ នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
ទន្ទឹមនឹងសូមការបំភ្លឺពីចៅហ្វាយខេត្ត ភូយ៉ាង លោកបានត្រឹមតែផ្ដល់ការសហការស៊ើបអង្កេតករណីមួយនេះ តែលោកមិនព្រមប្រាប់ព័ត៌មានលម្អិតឡើយ ៕
មតិយោបល់