ព័ត៌មានសិល្បៈ និងកម្សាន្ត

CL រងការរិះគន់ចាស់ដៃ ខណៈចូលរួមជាមួយកំពូលតារាហុងកុង

កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧ តារាចម្រៀងប្រចាំផលិតកម្ម YG អតីតសមាជិកក្រុមចម្រៀង 2NE1 នាង CL បានខកចិត្តយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររូបនាង ដែលបានរិះគន់នាងនៅក្នុងកម្មវិធីមហោស្រពតន្ដ្រីអន្ដរជាតិ ” amfAR Gala in Hong Kong” ដែលរួមមានតារាល្បីៗមកពីកូរ៉េ ដូចជា Chan Cheng Charlize Theron, Park Seo Joon, Ahn Jae Hyun … ជាដើម ។

ការបង្ហាញវត្តមានរបស់ CL ក្នុងចំណោមកំពូលតារាសម្ដែងធំៗ ដូចជាលោក Jackie Chan ហៅឈិងឡុង បានធ្វើឲ្យអ្នកគាំទ្រនាងខកចិត្ត ថែមទាំងមិនពេញចិត្តចំពោះរូបនាង ហើយទាំងរិះគន់ការស្លៀកពាក់របស់នាងថា ដូចជារូបអ្នកមានផ្ទៃពោះប៉ុន្មានខែហើយអ៊ីចឹង មិនតែប៉ុណ្ណោះ ដៃរូបរបស់នាងដូចពោងក្មេងហែលទឹកមិនខុស ស្រួលមិនស្រួលយកស្បៃវាំងននមករុំក៏មិនដឹង ។ អ្នករិះគន់ទាំងអស់នេះសុទ្ធសឹងតែជាអ្នកគាំទ្ររបស់ CL ដែលបានចូលមករិះគន់នៅក្នុងបណ្ដាញសង្គម ធ្វីតទ័រ ៕

មតិយោបល់