ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា Tik Tok សុខ លីន បង្អួតរូបថតថ្មីៗជាមួយកូនប្រុស អមដោយពាក្យពេជន៍ចេញពីក្រអៅបេះដូង ក្នុងនាមជាម្តាយ

(ភ្នំពេញ)៖ តារា Tik Tok ស្រស់ស្អាត មុខមានមន្តស្នេហ៍មិនចាញ់ក្រមុំ គឺ សុខ លីន កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានចេញមុខឡាយវីដេអូទ្រហ៊ោយំខ្លាំងៗ ទឹកភ្នែកបន្តគ្នាហូរចុះជោគផែនថ្ពាល់ទាំងគូ នៅពេលទម្លាយប្រាប់មហាជនថា ខ្លួនធ្លាប់មានស្វាមី និងមានកូនប្រុសបណ្តូលចិត្តម្នាក់។ ដោយសារចំណងប្ដីប្រពន្ធ មិនសមប្រកប ធ្វើឲ្យនាងបែកពីកូនប្រុសជាទីស្រឡាញ់ទាំងអាល័យ។ តែយ៉ាណាថ្មីៗនេះ ពេលកូនប្រុសមកលេង នាងបានផ្តិចរូបថតជាច្រើនសន្លឹកទុកជាអនុស្សាវរីយ៍ និងបង្ហោះលើបណ្តាញសង្គម អមដោយពាក្យពេជន៍យ៉ាងមានអត្ថន័យក្នុងនាមជាម្តាយ។

អ្នកមេម៉ាយចាយសម្រស់ សុខ លីន បានបានបង្ហោះរូបភាពជាច្រើនសន្លឹក រួមតំណក់ឈាមតែមួយរបស់ខ្លួន ព្រមទាំងភ្ជាប់ជាមួយសំណេរបង្ហាញទំហំចិត្តនឹករឮក ចេញពីក្រអៅបេះដូងក្នុងនាមជាម្ដាយថា «កូនប្រុសមាសម្ដាយអើយ នឹកខ្លាំងណាស់»។ ដោយនៅពីក្រោមការបង្ហោះទម្លាយក្ដីនឹករឮកជាពន់ពេកចំពោះកូនប្រុសនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនលើកទឹកចិត្តនាងជាជាហូរហែរ ក្នុងន័យផ្សេងៗគ្នាផងដែរ។

គួរជម្រាបថា តារា Tik Tok សុខ លីន ត្បិតថាជីវិតស្នេហាដំបូងរបស់ខ្លួនទទួលបរាជ័យ មិនអាចរួមរស់ជាមួយស្វាមី និងត្រូវបែកបាក់គ្នាក៏ពិតមែន តែងាកមកការងារផ្ទាល់ខ្លួនរបស់នាងនាពេលបច្ចុប្បន្នវិញ ហាក់មានភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីខិតខំលេបថ្មលេបគ្រួសតែម្នាក់ឯងរួចមក៕

មតិយោបល់