ខណៈដែលព័ត៌មានតារាភេទទី៣នាងផេនខេក ត្រៀមកាត់សក់ខ្លី ដើម្បីរៀបការត្រូវបានផ្ទុះឡើង តារាស្រីរូបនេះហាក់រងសម្ពាធយ៉ាងខ្លាំង ជាពិសេសចំពោះមហាជនដែលចាត់ទុកថានាងកំពុងធ្វើអោយនារីម្នាក់បាត់បង់អនាគតដោយសារតែនាងមិនស្រឡាញ់ តែត្រូវបង្ខំចិត្តរៀបការ។ ជាមួយនឹងការចង់ប្រកែកថាអ្វីដែលខ្លួនបាននិយាយជារឿងនិយាយលេងទៅវិញ តារាភេទទី៣ម្នាក់ផ្សេងទៀតដែលត្រូវគេស្គាល់ថាជាមិត្តជិតស្និទ្ធិបំផុត បានបន្តទម្លាយថានោះជាព័ត៌មានពិត និងថាផេនខេកមិនហ៊ានចង់ទទួលស្គាល់ ដោយសារតែនាងខ្មាស់មហាជន ហើយខ្លាចគេថានាងមិនក្លាហានប្រកែកគេចពីរៀបការ។
ប្រភពដែលអាចទុកចិត្តនិយាយថា ផេនខេក នឹងរៀបការមិនខុសពីការគ្រោងទុកនៅអំឡុងខែ៦ ឬខែ៧ខាងមុខ ឬអាចអូសបន្លាយអាស្រ័យលើការជួបគ្នាជាលើកដំបូងរវាងសាមីខ្លួន និងសាមីខ្លួន។ តារាម្នាក់និយាយថាអនាគតភរិយារបស់ផេនខេក មិនមែនជានារីស្រុកស្រែដូចអ្វីដែលនាងសារភាពនោះទេ តែជានារីអណិកជន ហើយមានវប្បធម៌ទូលំទូលាយមិនសូវប្រកាន់ច្រើន។ ប្រភពនោះនិយាយថានារីនោះរស់នៅប្រទេសបារាំង មានវ័យប្រមាណ២០ស្ដើង ហើយនាងនិងលោកផេនខេក ត្រូវបានផ្គូរផ្គងដោយចាស់ទុំសុទ្ធសាធ។ នារីនៅបារាំងនោះ នឹងចុះមកដល់ប្រទេសកម្ពុជានៅអំឡុងក្រោយចូលឆ្នាំខ្មែរ ទើបតម្រូវអោយផេនខេកត្រូវតែកាត់សក់ខ្លី ហើយតុបតែងខ្លួនជាប្រុសវិញ ដើម្បីនឹងចូលរោងការ។ តារាដដែលនិយាយថា នារីនៅបារាំងបានដឹងថាផេនខេក ជាភេទទី៣ ប៉ុន្តែនាងអត់ប្រកាន់ទេ ដោយសារតែនៅស្រុកបារាំងក៍មានបុគ្គលបែបនោះ ហើយយកប្រពន្ធមិនខុសគ្នា។ នារីនៅបារាំងសុំតែអោយផេនខេកប្ដូរចរឹកក្រោយពេលភ្ជាប់ពាក្យ ឬរៀបការប៉ុណ្ណោះ។ អ៊ីចឹងហើយទើបផេនខេកត្រូវរងសម្ពាធពីក្រុមគ្រួសារអោយឈប់តែងខ្លួនជាស្រី ដោយសារតែគ្រួសាររបស់ផេនខេក ចង់អោយផេនខេករៀបការមានប្រពន្ធ និង ចេញទៅរស់នៅក្រៅប្រទេសក្រោយពេលរៀបការ។
ផេនខេក ដែលសារភាពថានោះជារឿងពិត ហាក់ចង់លាក់បាំង និងថានោះជារឿងនិយាយលេងប៉ុណ្ណោះ ប៉ុន្តែត្រូវបានកញ្ញាយ៉េយ៉េ អះអាងថានោះជារឿងពិត ដោយគ្រាន់តែផេនខេក មានអារម្មណ៍ពិបាកបើកចំហរហើយមិនចង់ទទួលស្គាល់។ យ៉េយ៉េ បានបង្ហោះនៅលើហ្វេសប៊ុកថា នេះជាដំណឹងពិត ហើយនាងក៏សូមជូនពរអោយមិត្តរួមក្រុមរបស់ខ្លួន មានសុភមង្គល ក្រោយពេលកែខ្លួនជាប្រុស ហើយរៀបការមានប្រពន្ធដូចបុរសទូទៅ តាមការចាត់ចែងរបស់គ្រួសារនោះផងដែរ។
មតិយោបល់