ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ចប់ឈ្មោះគូសង្សារ! ប្រែមក គូជីវិត Pancakes ត្រូវស្វាមី ធ្វើរឿងមួយដាក់ រំភើបដល់ស្រក់ទឹកភ្នែក

(ថៃ)៖ នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ សង្កេតឃើញ Pancake-Khemanit Jamikorn រំភើបទប់ទឹកភ្នែកមិនជាប់ដែលទើបចាប់ដៃមិត្តប្រុសលោក ឧត្តមសេនីយ៍ទោ Saksunthorn Premanon ចូលមាត់ទ្វាររៀបការ។ថ្ងៃទី១០ ខែមិថុនា ជាថ្ងៃពិសេសបំផុតសម្រាប់តារាសម្ដែងថៃជើងចាស់ Pancake-Khemanit Jamikorn និងមិត្តប្រុស ឧត្តមសេនីយ៍ទោ Saksunthorn Premanon គឺថ្ងៃចូលរោងជ័យបញ្ចប់ឈ្មោះគូសង្សារ ប្រែជា គូជីវិត។

ឈុតមួយដែលធ្វើឱ្យ Pancakes ស្រក់ទឹកភ្នែក គឺដោយសារតែស្វាមីរបស់បានធ្វើរឿង ភ្ញាក់ផ្អើលដោយបានអញ្ជើញតារាចម្រៀងសំណព្វចិត្តរបស់កូនក្រមុំ Pancakes គឺ Boy Peacemaker មកច្រៀងជូនពរក្នុងកម្មវិធីផ្ទាល់តែម្ដង។

យ៉ាងណាមិញក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ Pancakes និងស្វាមី មានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់ក្រុមគ្រួសារទាំងសងខាង និងមិត្តស្និទ្ធស្នាលជាច្រើននាក់ផងដែរ៕

មតិយោបល់