ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain មកដល់កម្ពុជាកណ្ដាលអធ្រាត្រ តែអ្នកគាំទ្រនៅតែច្រើន

កាលពីយប់មិញ ២៨ មីនា តារាចម្រៀងល្បីល្បាញរបស់ប្រទេសកូរ៉េ គឺលោក Rain បានមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង១១យប់ ប៉ុន្តែគេកត់សម្គាល់ថាបើទោះជាលោកចុះមកយប់ជ្រៅយ៉ាងនេះក្ដី ក៏អ្នកគាំទ្រនៅស្រុកខ្មែរនៅតែឃើញបង្ហាញខ្លួនទៅចោមរោមលោកកុះករមិនធម្មតា។

លោកនឹងគ្រោងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនៅកោះពេជ្រ នៅយប់ថ្ងៃទី៣០ មីនា ដើម្បីស្វាគមន៍ដល់អ្នកគាំទ្រខ្លួនលើកដំបូងនៅកម្ពុជា។

ក្រុមអ្នករៀបចំកម្មវិធីបានអះអាងថា លោក Rain នឹងមានគម្រោងមកសម្រាកមុនការសម្ដែងយ៉ាងហោចមួយថ្ងៃ ទើបលោកសម្រេចចិត្តចុះមកមុនថ្ងៃទី៣០ មីនា ។ លោកនឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន និងបង្ហាញពីការចាប់អារម្មណ៍ចំពោះវត្តមានមកដល់កម្ពុជា មុនការប្រគំតន្ត្រីត្រូវបានធ្វើឡើង។ អ៊ីចឹងហើយទើបតារាចម្រៀង និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ នៅតែអាចកន្ទ្រាក់អ្នកគាំទ្រដល់រាប់រយនាក់ដដែល បើទោះជាលោកសម្រេចចិត្តចុះយន្តហោះមកកម្ពុជានៅពាក់កណ្ដាលអធ្រាតុ។ លោកត្រូវគេឃើញស្វាគមន៍អ្នកគាំទ្រយ៉ាងកក់ក្ដៅ ដោយផ្ដល់ស្នាមញញឹម ទទួលបាច់ផ្កា និងថតរូបជាមួយ។ ប៉ុន្តែលោកក៏ត្រូវប្រគេចចេញមិនអោយនៅត្រាំត្រែងយូរដើម្បីរក្សាសុវត្ថិភាពផងដែរ។ អ្នករៀបចំកម្មវិធីប្រកាសថាលោក Rain ក្រៅពីមកមុនដើម្បីធ្វើសន្និសីទកាសែត លោកក៏ត្រូវការពេលបំពេញកិច្ចការមួយចំនួននៅកម្ពុជាផងដែរ ទើបលោកសម្រេចចិត្តមកមុនការប្រគំតន្ត្រី ដើម្បីកុំអោយតក់ក្រហល់៕

https://www.youtube.com/watch?v=AuQA8aM9W4o&feature=youtu.be

មតិយោបល់