ក្នុងពិធីប្រលងឈុតបុរាណលើកទី២ របស់គ្រួសារតារាកម្ពុជា ម្ចាស់ពានឆ្នាំចាស់ទាំង៦រូប មិនត្រឹមតែគេអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុយ៉ាងមានកិត្តិយសវវ៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវអោយឡើងបង្ហាះខ្លួនលើវេទិកា ក្នុងនាមជាម្ចាស់ពានឆ្នាំចាស់ផងដែរ។ អុីចឹងហើយទើបម្នាក់ៗ រំលេចឈុតយ៉ាងលេចធ្លោរៀងខ្លួន ដើម្បីទាក់ទាញប្រជាប្រិយភាព។
កញ្ញា ប៑េប៑ី៖ ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំ២០១៨ រូបនេះ ក៏នៅតែលេចធ្លោមិនអន់ជាងកាលពីឆ្នាំមុននោះដែរ ជាមួយនឹងឈុតកិន្ន ដែលសម្រិតសម្រាំងឡើងដោយលោកអុី សុខជា។ កញ្ញា ត្រូវបានគេប្រមាញ់រូបសម្រស់ និងសរសើរថា ស្អាតមិនខុសពីស្រីសួគ៍ ជាពិសេសក្នុងពេលអង្គុយដាក់ពិន្ទុ និងឡើងបង្ហាញខ្លួន ក្នុងនាមជាម្ចាស់ពានចាស់។
លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោផ្នែកបុរសកាលពីឆ្នាំ២០១៨ រូបនេះ ក៏មើលទៅលេចធ្លោមិនអន់ជាងពេលប្រលងផងដែរ ជាមួយនឹងឈុតព្រះបាទជ័យវរ្ម័នទី៧។ លោកនៅតែត្រូវបានគេសរសើរ ទាំងក្នុងពេលអង្គុយវាយតម្លៃពិន្ទុអោយអ្នកប្រកួត និងក្នុងពេលឡើងបង្ហាញខ្លួន ក្នុងនាមជាម្ចាស់ពានឆ្នាំចាស់។ នៅក្នុងពិធីនោះ លោកក៏ត្រូវបានអ្នកនាង ចាន់ តារាទី ប្រគល់ពានប្រជាប្រិយប្រចាំឆ្នាំ ក្នុងនាមជាម្ចាស់ពានឆ្នាំចាស់ ដែលមានអ្នកបោះឆ្នោត អោយតាមរយៈការ Like និង Share បានច្រើនជាងគេផងដែរ។
កញ្ញា ភី សម័យ៖ ម្ចាស់ពានគ្រងឈុតកែច្នៃផ្នែកនារីលេចធ្លោកាលពីឆ្នាំ២០១៨ រូបនេះ ក៏ស្អាតនារីពិតមិនដូរផងដែរ ជាមួយនឹងឈុតអប្សរា។ កញ្ញា ត្រូវបានគេសរសើរថា ស្អាតណាស់ ជាពិសេសក្នុងពេលនាងឡើងបង្ហាញខ្លួនក្នុងនាមជាម្ចាស់ពាន កាលពីឆ្នាំចាស់។
លោក ម៉ែន អម្រុងរ័ត្ន៖ ម្ចាស់ពានឈុតកែច្នៃផ្នែកបុរសស្រស់ស្អាតរូបនេះ រឹតតែលេចធ្លោ ជាមួយនឹងឈុតដែលលោកច្នៃផ្ទាល់ដៃ ដែលមានឈ្មោះថា រាជបុត្រភុជង្គនាគ ហើយប្រមូលផ្ដុំដោយរចនាបថ ដែលមានអំណះអំណាងច្បាស់លាស់។ មួយឈុតរបស់លោក លេចធ្លោទាំងក្នុងពេលអង្គុយដាក់ពិន្ទុ និងពេលឡើងបង្ហាញខ្លួន មុនផ្ទេរតំណែង។
អ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ នៅក្នុងពិធីប្រគល់ពាន អ្នកនាងក៏ស្អាត និងលេចធ្លោគួរអោយកោតសរសើរផងដែរ ជាមួយនឹងឈុតស្រីទេព នៅលើជញ្ជាំងប្រាសាទបាយ័ន ដោយអ្នកនាង ត្រូវបានអ្នកច្នៃម៉ូត គឺលោក អុី សុខជា សម្រិតសម្រាំងឈុតស្រីទេពយ៉ាងផូរផង់ អោយគ្រង ដើម្បីរក្សាការចាប់អារម្មណ៍ ក្នុងនាមជាម្ចាស់ពាននោះផង។ អ្នកនាងត្រូវបានអ្នកសារព័ត៍មានជាតិ និងអន្តរជាតិ ជាពិសេស គឺអ្នកទស្សនាយ៉ាងកកកុញពេញពិធី សរសើរថា ស្រស់ស្អាត ក្នុងពេលដើរបង្ហាញខ្លួន មុនធ្វើពិធីប្រកាសពានផង។
លោក ស៊ិន សុធារិទ្ធ ៖ ម្ចាស់ពានឈុតកម្រ កាលពីឆ្នាំ២០១៨រូបនេះ កាន់តែលេចធ្លោខ្លាំង ដោយសារតែលោកគ្រងឈុតព្រះបាទអង្គឌួង តែបានច្នៃស្បៃ ដោយចរឹតអក្សរថា ខួប៣ឆ្នាំគ្រួសារតារាកម្ពុជា និងទិវាវប្បធម៌បេតិកភណ្ឌជាតិ ដែលសុទ្ធសឹងតែមានអត្ថន័យទាក់ទងនឹងកម្មវិធី។ នៅពេលចេញបង្ហាញខ្លួន ហើយបែរខ្នង រំលេចស្បៃខាងក្រោយ គឺម្នាក់ៗសុទ្ធតែទះដៃកោតសរសើរ។
យោងតាមការបង្ហើប ម្ចាស់ ពានដែលផុតកំណត់ទាំង៦ ក៏នឹងមានសិទ្ធិច្នៃឈុតចូលប្រកួតឆ្នាំក្រោយផងដែរ ដើម្បីលើកទឹកចិត្ត អោយម្ចាស់ពានដែលផុតកំណត់ មានគំនិតកែច្នៃឈុតស្អាតៗ និងអស្ចារ្យ ដើម្បីមកដណ្ដើមយកពាន ក៏ដូចជាដើម្បីឲ្យឆន្ទៈកែច្នៃ របស់អ្នកផុតអណ្ណតិជាម្ចាស់ពាន មានឆន្ទៈផលិតស្នាដៃផ្ទាល់ខ្លួនបន្តទៀត៕
មតិយោបល់