នៅលើ បណ្តាញផ្សាយ OWN បានបង្ហាញព័ត៌មានថា អ្នកស្តាប់មិនអាចភ្ញាក់ផ្អើល ជាមួយនឹងនាង Lindsay Lohan ។ នាង Lindsay Lohan បាននិយាយថា នាងជិតនឹងក្លាយទៅជា សម្តែងក្នុងរឿង The Avengers ទៅហើយ ក៏ប៉ុន្តែ មកពីអ្នកគ្រប់គ្រងរបស់នាង មិនជួយប្រម៉ូត ដូច្នេះខាងក្រុមហ៊ុនថតរឿងក៏យកអ្នកផ្សេងម្តងទៅ។
នាង Lindsay Lohan ហាក់ដូចជាខឹង និងយំ ដោយនិយាយអំពី ការគ្រប់គ្រងរបស់ក្រុមហ៊ុន ដែលមិនជួយជ្រុមជ្រែងនាង ឲ្យវិលចូលរួមថតខ្សែភាពយន្ត សារជាថ្មី ។ ក្នុងនោះនាងបានថ្អួញថ្អែរថា នាងបានខិតខំធ្វើអ្វីគ្រប់យ៉ាងទៅហើយ តែ ខាងក្រុម និងអ្នគ្រប់គ្រង នៅមិនទាញរូបនាងឲ្យថតរឿងល្បីៗសោះឡើយ។
សម្រាប់រឿង The Avengers វគ្គថ្មី នៅពេលបច្ចុប្បន្ននេះ កំពុងដំណើរការថតនៅក្នុង ប្រទេសកូរ៉េ ដែលធ្វើឡើងនៅលើស្ពាន Mapo Bridge ដោយនៅខាងក្រោមស្ពានមាន ទូក និងសមាជិកធ្វើការរឿងនេះ ត្រៀមថត ពីសកម្មភាពដ៏គ្រោះថ្នាក់ ។ តែទោះជាយ៉ាងណា បានរំខានដល់ការធ្វើការដំណើររបស់ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ស្ពាននេះ ។ ទន្ទឹមជាមួយនឹងគ្នានេះលោក Joss Whedon ដែលជាអ្នកដឹកនាំរឿង ក៏បានចេញសេចក្តីថ្លែងការណ៍សូមទោស ដល់ប្រជាជនកូរ៉េ ចំពោះការរអាក់រអួល និងភាពរំខានខ្លះ របស់ខ្លួន ។ ក្រៅពីនេះគាត់ក៏បានសន្យាថា នឹងថតពីទេសភាពដ៏ស្រស់ស្អាត ដាក់ក្នុងខ្សែភាពយន្តនេះ ដែលភាពយន្តហូលីវ៉ូត មិនធ្លាប់មាន ពីមុន មក។
រឿង The Avengers: Age of ULTRON វគ្គថ្មីនេះ នឹងចូលរួមសម្តែងដោយតារាកូរ៉េនាង Kim Soo Hyun ដែលជាតារាកូរ៉េស្រីដំបូងលេចមុខក្នុងសកម្មភាពថតរឿងរបស់ហូលីវ៉ូត ហើយរឿងនេះដែរនាងវាយលុករោងកុននៅ ឆ្នាំ ២០១៥ ៕
មតិយោបល់