ផ្តើមចេញពីការបង្ហោះStatus នៅលើបណ្តាញសង្គមហ្វេសប៊ុក ថាម្តាយទិញឡានជាកាដូដែលកូនចង់បាន បានធ្វើឲ្យទស្សនិកជនមួយចំនួនកើតមន្ទីលសង្ស័យ រហូតដល់ថានាងមានកូន។
ជាមួយនឹងដំណឹងដ៏រសើបថា តារាសម្តែង និងជាពិធីការិនីណូម័រ មានកូននេះ បានធ្វើឲ្យនាងខ្លួនឯងផ្ទាល់ មានការភ្ញាក់ផ្អើល ជាខ្លាំង ខណៈដែលខ្លួននាងមិនទាន់នឹងរកឃើញដៃគូជីវិតនៅឡើយនោះផង។
ថ្លែងប្រាប់ Post Komsan នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កញ្ញាអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានបញ្ជាក់ថា សម្រាប់ព័ត៌មាន កំពុងភ្ញាក់ផ្អើលដែលនាងមានកូនជាដំណឹងមិនពិតទាល់តែសោះឡើយ ។ អ្វីដែលលេចឭឡើងនោះ ក្រោយខ្លួននាងផ្ទាល់បានបង្ហោះសារថា ក្នុងថ្ងៃខួបកំណើតកូន 25/3/2017 ម្តាយទិញឡានជាកាដូដែលកូនចង់បាន តែម្តាយសុខចិត្តអត់សាំងឡានខ្លួនឯង អ្នកណាយល់អារម្មណ៏មួយនេះ ។
នាងបានចាត់ទុកថាដំណឹងខាងលើថានាងមានកូន ជារឿងមិនពិតទាល់តែសោះឡើយ ហើយក្មេងប្រុសដែលនាងបង្ហោះលើគណនីហ្វេសប៊ុកខ្លួនឯង គ្រាន់តែជាក្មួយប្រុសដែលមានអាយុ ១ខួបតែប៉ុណ្ណោះ ដែលនាងតែងតែហៅថាកូនៗពេញមាត់ ហើយក្មួយទៀតសោត គឺជាកូនរបស់បងស្រីនាង។
ទោះជាយ៉ាងនេះក្តី ណូម័រ បានអះអាងម្តងហើយ ម្តងទៀតថា អ្វីដែលគេនិយាយនោះជារឿងបំផ្លើស បង្ខួចកេរ្តិ៍ឈ្មោះនាង ហើយនាងទៀតសោត មិនចង់ល្បីល្បាញដោយសារតែព័ត៌មានបែបនេះទេ ។ នាងថា មានកូនមកពីណា បើករកមិនទាន់មានសម្ព័ន្ធស្នេហា ជាមួយបុរសណាផង ស្របពេលដែលកំពុងមមារញឹកខ្លាំង ក្នុងការសម្តែង និងដើរធ្វើពិធីការិនី កម្មវិធីខនសឺត គ្រប់ខេត្តយ៉ាងនេះ ៕
មតិយោបល់