ព័ត៌មានសិល្បៈ និងកម្សាន្ត

សាកសពអ្នកបេីកបរ ត្រូវបានគាស់ចេញពីកាប៊ីនរថយន្ត ក្នុងករណីគ្រោះថ្នាក់ចរាចរបុកបន្ដកន្ទុយគ្នា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញ បានបេីកប្រតិបត្តិការគាស់យកសាកសពអ្នកបើកបរចេញពីរថយន្តបានហើយ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានបុកបន្តកន្ទុយគ្នាចំនួន ៤គ្រឿង កាលពី វេលាម៉ោង៤:៣០នាទីទៀបភ្លឺ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថិច្ចបានបញ្ចាក់ថា ក្នុងហេតុការណ៍ ខាងលើ រថយន្ដដែលសណ្ដោងកុងទីន័រក្រឡាប់ដាច់ទូរកុងទីន័រធ្លាក់មកប៉ះជាមួយនឹងរថយន្ត ដឹក ថ្ម ។ រីឯរថយន្ដដឹកប្រេង បុកពីក្រោយរថ យន្ដ ដឹក ថ្ម បណ្ដាលឱ្យ គៀប សពអ្នកបើកបរជាប់ក្នុងកាប៊ីន ហើយសពទើបតែគាស់យកបាននៅរសៀលថ្ងៃនេះ។

សូមបញ្ចាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានធ្វើឱ្យមានការកកស្ទះការធ្វើដំណើរជាច្រើនម៉ោង តែក្រោមការសម្របសម្រួលរបស់កម្លាំងនគរបាលជំនាញបានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៤ចំណុចកើតហេតុអាចធ្វើដំណើរបានឡើងវិញ៕

 

មតិយោបល់