ខណៈដែលមានមនុស្សម្នារជាច្រើនសម្រាកលំហែកាយកម្សាន្ដនៅលើឆ្នេរខ្សាច់ ក្នុងប្រទេស ប្រេស៊ីល Justin Bieber បានដើរពើងទ្រូងសំដៅចូលទៅ ដើម្បីបង្អួតពីសាក់ថ្មី ដែលខ្លួនទើបសាក់ហើយ កាលពីថ្ងៃពុធ ម្សិលមិញនេះ មុនពេលដែលមានការប្រគំតន្ដ្រីនៅ Rio de Janeiro and Sao Paulo ប្រទេស ប្រេស៊ីល។
តាមរយៈគេហទំព័រសារព័ត៌មានចក្រភពអង់គ្លេស មុននេះបន្ដិច នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាវ័យ២៣ ឆ្នាំរូបនេះ មើលទៅមានរាងសង្ហារ ហើយឡូយ និយមចូលចិត្តបង្អួតខ្លួននៅតាមទីសាធារណៈ ដែលមានចាក់សាក់ថ្មីពីរ នៅត្រង់កន្លែងដូចជា សាក់រូបខ្លាឃ្មុំនៅលើដៃ និងរូបឥន្ទ្រីខ្មៅត្រង់ពាក់កណ្តាលពោះលើផ្ជិត មើលទៅលោកហាក់បីដូចជាមានមោទនៈភាពចំពោះខ្លួនណាស់ ដែលបានពើងទ្រួងបង្អួតរូបរាងកាយនៅលើឆ្នេរដូច្នោះ ៕
មតិយោបល់