ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយ​ Kardashian វ័យ៦១ឆ្នាំ ចែកផ្លូវជាមួយមិត្តប្រុស​អាយុ៣៦ឆ្នាំ​

Kris Jenner ដែលត្រូវជាម្តាយអតីត​តារាសិច​ Kim Kardashian បានចែកផ្លូវ​ជាមួយមិត្តប្រុស បន្ទាប់ពីទំនាក់ទំនងគ្នា២ឆ្នាំ​។​

ប្រភពព័ត៌មាន Radar បានចុះផ្សាយ​ឲ្យដឹងថា Kris Jenner អាយុ៦១ឆ្នាំ បានចែកផ្លូវគ្នាជាមួយមិត្តប្រុសដែលមានអាយុ ៣៦ឆ្នាំ Corey Gamble ។​

មូលហេតុដែលសូមចែកផ្លូវនោះ Kris Jenner បានប្រាប់មិត្តប្រុសថា នាង​ត្រូវការ​ផ្តោត​អារម្មណ៍លើក្រុមគ្រួសារ និង​បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ ដោយគិតថាទំនាក់ទំនងនេះ​បានដាក់សម្ពាធលើរូបនាង​។ ម្តាយអតីត​តារាសិច បានធ្វើការទំនាក់ទំនង​ជាមួយ Corey ដែលជា​អ្នកបើកយន្តហោះ នៅខែវិច្ឆិកា ឆ្នាំ​២០១៤ ៕​

មតិយោបល់