ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ប្រមូលតែស្រីស្អាតៗសិចស៊ីចមកជប់លៀងលើនាវា នៅទីក្រុង Melbourne

កាលពីរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧ តារាចម្រៀង Justin Bieber បានប្រមូលផ្ដុំតែនារីម៉ូដែល ដែលមានរាងស្អាត ហើយសិចស៊ី ដើម្បីមកចូលរួមពិធីជប់លៀងនៅលើនាវាឯកជនមួយនៅទីក្រុង Melbourne បន្ទាប់ពីលោកបានបញ្ចប់ការប្រគំតន្ដ្រី នៅទីក្រុង ស៊ីដនី ប្រទេស អូស្ដ្រាលី ។ នេះដោយយោងតាមគេហទំព័រ dailymail នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧ ។

តាមរយ:ប្រភពស្និទ្ធនិង Justin Bieber បានប្រាប់ភ្នាក់ងារសារព័ត៌មាន dailymail ថា​” មានស្រ្ដីជនជាតិអូស្ដ្រាលីម្នាក់ ជាមេកាប្រមូលតែនារីស្អាតៗ និងជាតារាម៉ូដែល ជាច្រើននាក់មកជួបតារាចម្រៀង Justin Bieber ហើយលោកជាអ្នកជ្រើសរើសដោយផ្ទាល់ ក្នុងការអនុញ្ញាតិឲ្យនារីសិចស៊ីទាំងនេះឡើងលើនាវាកម្សាន្ដរបស់លោក​។

ប្រភពដដែលបញ្ជាក់ផងដែរថា ចំពោះនារីដែលមានរាងធាត់ ហើយមិនសូវស្អាត ត្រូវបានជាប់ក្នុងបំរាមរបស់ Justin Bieber ៕

មតិយោបល់