ក្នុងឱកាសពិធីបុណ្យចូលឆ្នាំកាន់តែខិតមកដល់នេះ គេកត់សម្គាល់ថាតារាក្មេងៗលោក ម៉ែន អម្រុងរ័ត្ន ដែលត្រូវគេស្គាល់ថាជាសមាជិកសកម្មមួយរូបរបស់គ្រួសារតារាកម្ពុជា មានការឈានឡើងទីផ្សារយ៉ាងច្រើន ដោយសារតែមានការងារសិល្បៈបង្ហាញមុខរហូតគ្មានពេលដេកផ្ទះ។ យ៉ាងណាមិញ ខុសពីតារាប្រុសភាគច្រើនដែលជិតបានល្បី គឺជាមោទភាពរបស់គ្រួសារ និងអាណាព្យាបាល សម្រាប់តារារូបនេះ បានសារភាពថាលោកស្ទើរនឹងត្រូវម្ដាយលែងមើលមុខហើយ បន្ទាប់ពីឃើញទីផ្សារសិល្បៈរបស់លោកឈានឡើង។
តារាដែលមានតំណែងជាមន្ត្រីក្នុងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនរូបនេះ បញ្ជាក់ថាតាំងពីលោកចូលប្រឡូកការប្រលងបង្ហាញម៉ូដ និងសម្ដែងក្នុងដំណាក់កាលដំបូងៗ បងប្អូន និងម្ដាយរបស់លោកមិនមានការគាំទ្រនោះទេ។ បើទោះជាលោកចាប់ផ្ដើមបង្ហាញអោយគ្រួសារឃើញថាខ្លួនកាន់តែជោគជ័យក្នុងសិល្បៈ ក៏គ្រួសាររបស់លោកនៅតែមិនទទួលយក។ លោកថាកាលមិនទាន់មានការងារសិល្បៈច្រើន ម្ដាយរបស់លោកមិនសូវដាក់សម្ពាធនោះទេ ប៉ុន្តែបន្ទាប់ពីព្រឹកចេញថតថ្ងៃចេញថត ក៏សឹងនឹងលែងមើលមុខតែម្ដង ខណៈដែលសកម្មភាពរបស់ម្ដាយក៏មិនពេញចិត្តចំពោះភាពមមាញឹករបស់លោកជាងមុន។ លោកថាខ្លួនសម្ពាធរឿងសិល្បៈ ប៉ុន្តែលោកមិនបោះបង់ទេ ដោយបានទាំងតស៊ូសន្សំលុយកាក់ផ្ទាល់ខ្លួនទាំងលំបាក់ កាត់សំលៀកបំពាក់បែបខ្មែរពីហូលផាមួងអស់រាប់រយ ដើម្បីប្រើប្រាស់មិនអោយចាញ់តារារៀមច្បងនោះផង។ លោកក៏ត្រូវគេស្គាល់ថាជាតារាថ្មោងថ្មី ដែលសំបូរឈុតបែបសម័យទាំងទូ និងសំលៀកបំពាក់បែបខ្មែរទាំងស្នួរ នៅក្នុងស្ថានភាពដែលការចំណាយទាំងនោះមិនត្រូវបានគ្រួសាររួមចំណែកគិតគូរនោះផង។ លោកថាក្រោយពេលម្ដាយហាមលោកលែងបាន គឺម្ដាយរបស់លោកមិនខ្វល់ពីរឿងលោកចំណាយអ្វីខ្លះសម្រាប់ការបោះជំហារក្នុងសិល្បៈនោះទេ ដោយបានទាំងមិនសប្បាយចិត្តក្នុងពេលឃើញលោកសំបូរការងារលែងស្គាល់យប់ថ្ងៃ ប៉ះពាល់ដល់ការងារនៅក្នុងក្រសួងនោះផង។ លោកថាម្ដាយរបស់លោកអត់សប្បាយនឹងរឿងលោកចេញមុខចេញមាត់ច្រើនឡើងនៅក្នុងការសម្ដែងនោះទេ ផ្ទុយទៅវិញគឺលោកកាន់តែបន្តបោះជំហាន អ្នកស្រីកាន់តែលែងចង់មើលមុខ។ យ៉ាងណាមិញ លោកថាខ្លួននឹងធ្វើអោយម្ដាយដឹងថាលោកអាចក្ដោបក្ដាប់ការងារទាំងនៅក្នុងក្រសួង និងក្នុងការសម្ដែងអោយបានព្រមគ្នា ដោយសារតែភាពជាក់ស្ដែង ការងារសិល្បៈក៏មមាញឹកតែមុនចូលឆ្នាំ ហើយបន្តបន្ទាប់មកគឺរវល់ដោយពេល។
លោក ម៉ែន អម្រុងរ័ត្ន គឺជាតារាសម្ដែងវ័យក្មេងមួយរូបដែលគេកត់សម្គាល់ថា និយមស្ទីលព្រោះគ្នាទាំងបែបសម័យ និងបុរាណ យ៉ាងកម្រ។ ជាក់ស្ដែងលោកក៏ត្រូវគេកត់សម្គាល់ថាតុបតែងងាយដោយឈុតទាំងពីរបែបនោះបានសង្ហារមិនចាញ់គ្នាផងដែរ។ ខាងក្រោមនេះជាសម្រស់ពិតរបស់តារាសម្ដែងរូបនេះ ក្នុងឈុតសម័យ និងបុរាណ ដែលត្រូវគេកត់សម្គាល់ថាលោកជាតារាយុវវ័យមែន តែនិយមស្ទីលបុរាណគួរអោយសរសើរដោយសារតែហ៊ានចំណាយលុយផ្ទាល់ខ្លួនកាត់ឈុតហូលផាមួងយ៉ាងច្រើនឈុត ដោយមិនខ្ចីហាងណាមួយពាក់ថតដូចតារាមួយចំនួន៕
មតិយោបល់