នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកម្មវិធីទូរទស្សន៍មួយ អ្នកស្រី Victoria Beckham បានសួរទៅកាន់ស្វាមីរបស់ខ្លួនរឿងគម្រោងនៅពេលអនាគតដែលត្រូវធ្វើបន្ត ដែលនៅក្នុងនោះ អ្នកស្រី បានលើកនូវគម្រោងមួយសម្រាប់លោក Beckham ផងដែរ។
អ្នកស្រី Victoria បាននិយាយថា ស្វាមីរបស់អ្នកស្រីអាចដើរតួជា 007 ជំនួសលោក Daniel Craig បាន។ លោក Beckham មិនបានបដិសេធ ហើយក៏មិនបង្ហើបពីចំណាប់អារម្មណ៍ដែរ ប៉ុន្តែលោកបាននិយាយថា “ខ្ញុំមានមិត្តភ័ក្តិជាតារាសម្ដែងច្រើនណាស់ ដូចជា Tom Cruise ជាដើម ប៉ុន្តែខ្ញុំមិនធ្លាប់គិតថា ខ្ញុំអាចធ្វើកិច្ចការនេះបាននោះទេ”។ ចំណែកអ្នកស្រី Victoria បាននិយាយលើកទឹកចិត្តស្វាមីថា “គាត់ពិតជាអាចធ្វើរឿងនោះបាន ហើយបានយ៉ាងល្អថែមទៀតផង”។
អ្នកស្រី Victoria បាននិយាយថាបន្ថែមទៀតថា ក្រៅពីការងារអាជីពជាតារាបង្ហាញម៉ូដ អ្នកស្រីតែងតែចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ ជាពិសេសគឺជាមួយនឹងប្ដី និងកូនទាំង៤នាក់។
“គាត់ និងកូនរបស់ខ្ញុំទាំង៤ តែងតែផ្ដល់នូវកម្លាំងចិត្តឲ្យខ្ញុំជានិច្ច ហើយវាគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យខ្ញុំសម្រេចនូវការងារទាំងពួង។ ខ្ញុំពិតជាស្ត្រីម្នាក់ដែលមានសំណាងណាស់នៅលើលោក”៕
មតិយោបល់