ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត ប្រកាសច្បាមប្រជាប្រិយភាពឡើងវិញ តាមរយៈក្រុមរាំផ្ទាល់ខ្លួន

បន្ទាប់ពីវិលចូលសិល្បៈមួយខ្យល់ធំ ដោយល្បី សារជាថ្មីបទ «គ្មានសិទ្ធិ» និងបទ «ផ្កាយព្រះអង្គារ» តារាចម្រៀងសាន ផានិត បានប្រកាស​ជំហរនឹងច្បាមយកកម្រិតជា​តារាចម្រៀងកំពូលសារជាថ្មី តាមរយៈក្រុមរាំដែលគ្រប់គ្រង​ដោយ​ជនជាតិកូរ៉េ​។
បច្ចុប្បន្នលោក សាន ផានិត គេសង្កេតឃើញថា កំពុងជោគជាំនឹងការងារសិល្បៈទាំងការឡើងឆាកតាមខេត្ត និង ច្រៀងតាមក្លិបរាត្រី រហូតដល់មានក្រុមរាំផ្ទាល់ខ្លួន ដែលមានអ្នកពីក្រោយខ្នងជាជនជាតិកូរ៉េ។​

លោក សាន ផានិត បានប្រាប់ Post Komsan នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៧ ឲ្យដឹងថា បច្ចុប្បន្ននេះលោកមានក្រុមរាំផ្ទាល់ខ្លួន ដោយបានបង្ហាញ​ក្បាច់រាំលើឆាក ចំនួន​​ពីរ Show ទៅហើយ នឹងរំពឹងខ្ពស់តាមរយៈក្រុមរាំនេះ នឹងធ្វើឲ្យលោកមានតម្លៃខ្លួន កាន់តែខ្ពស់ឡើងវិញ ។

«ជាក្តីរំពឹង សម្រាប់ជំហានក្នុងឆ្នាំ​២០១៧ នេះ ខ្ញុំអាចនឹងជោគជ័យ សម្រាប់បទ​ចម្រៀង និងក្រុមរាំប្រចាំខ្លួន​ដែលមានលក្ខណៈស្តង់ដាលើឆាក កម្រិត​ជា​តារាកំពូលឡើងវិញ» ។សម្តីលោក សាន ផានិត។​

លោកបានបន្តថា សម្រាប់ជនជាតិកូរ៉េ ដែលគ្រប់គ្រ​ងក្រុមរបស់លោក គឺមានបទពិសោធន៍លើទីផ្សារសិល្បៈនៅកូរ៉េ​ រួមទាំងការដឹកនាំ ។លោកថា ជនជាតិកូរ៉េរូបនេះ កំពុង​ពិភាក្សាពង្រីកទីផ្សារ​ខោអាវ​ម៉ាក ដុកទ័រ​ស្គីន (Doctor Skin) ដែលជាប្រេនមួយដ៏ល្បី ជាមួយលោកផ្ទាល់ នឹងឈានទៅរកការបើករោងចក្រនៅកម្ពុជា ក្នុងពេលអនាគត​ដ៏ខ្លីខាងមុខ​​។

ម្ចាស់បទ ទូរស័ព្ទប្រាប់ផង បានបន្ត​ទៀតថា ជាមួយក្រុមរាំ​របស់លោក នឹងបង្កើត​បទចម្រៀង​ជាលក្ខណៈញាក់​រហូត​ ៥០ភាគរយ ពីលើបទបែបរ៉ូមេនទិក ដើម្បី​ប្រជែងទីផ្សារយកប្រជាប្រិយភាពឡើងវិញ ដូចកាលពីប៉ុន្មានឆ្នាំមុន៕​​
ទស្សនាវីដេអូឃ្លិប Show ៖
https://www.youtube.com/watch?v=BmLkVukNKzw&feature=youtu.be


មតិយោបល់