តារាសម្ដែងថៃ ហូលីវូត លោក តូនី ចា ឬ កែងឆេះជង្គង់ហោះ បានបង្ហើបពីក្ដីសុបិន្ដជាតារាចម្រៀង ដោយមានការជ្រូមជ្រែងក្ដីស្រម៉ៃមួយនេះបានក្លាយជាការពិត ហើយពិតជាមិនរឿងអស់សង្ឃឹមឡើយ ក្រៅពីមានសមត្ថភាពខាង ប្រដាល់ក្បាច់គុនថៃ សម្ដែងខ្សែភាពយន្ដហើយ លោកមានដុងខាងផ្នែកចម្រៀងតាំងពីកុមារភាពមកម្លេះ គ្រាន់តែមិនទាន់មានឱកាសបានបញ្ចេញសមត្ថភាពតែប៉ុណ្ណោះ ។
តាមរយៈគេហទំព័រ tvpoolonline បានឲ្យដឹងថា តូនី ចា មានគំរោងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនរបស់លោកជាលើដំបូង នាពេលខាងមុខឆាប់ៗ ជាការជួយផ្សព្វផ្សាយរឿងថ្មីរបស់លោក ជារឿងរបស់ផលិតករប្រទេស ហុងកុង ហើយលោកថា បទចម្រៀងរឿងនេះ គឺមានការជ្រូមជ្រែងពីសំណាក់អ្នកដឹកនាំរឿង មានបំណងឲ្យលោកច្រៀង បញ្ចេញនូវទេពកោសល្យពិតរបស់លោក ៕
មតិយោបល់