(បរទេស)៖ កម្មវិធីប្រឡងបវរកញ្ញាលើកទី៧០ បានធ្វើឡើងនៅប្រទេសអ៉ីស្រាអែល ខណៈកាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បវរកញ្ញាប្រទេសសឹង្ហបុរី នាងNandita Banna បានសាងកំណត់ត្រាប្រវត្តិសាស្រ្តសាជាថ្មីជូនដល់មាតុភូមិរបស់ខ្លួន ក្រោយបេក្ខនារីសក់ខ្លាំង សមត្ថភាពខ្លាំងរូបនេះបានមានឱកាសចូលដល់វគ្គ១៦នាក់ចុងក្រោយក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ ក្រោយប្រទេសដែនកោះសឹង្ហបុរីមួយនេះ ខកខានចូលដល់វគ្គកំពូលTop២០ និងTop១៦នាក់ អស់រយ:ពេលជាង២៨ឆ្នាំ។
ជាក់ស្តែងនៅក្នុងការប្រកាសលទ្ធផលនោះ នាងNandita Banna បានបង្ហាញស្នាមញញឹមដ៏ទាក់ទាញ អមដោយដំណើរប្រកបដោយភាពជឿជាក់ ក្រោយពេលពិធីករប្រកាសឈ្មោះនាងថាបានចូលដល់វគ្គ១៦នាក់ចុងក្រោយ។
គួររំលឹកផងដែលថា ប្រទេសសឹង្ហបុរីបានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលចាប់តាំងពីឆ្នាំ១៩៤៨ ប៉ុន្តែប្រទេសមួយនេះបានខកខានទទួលបានឱកាសចូលដល់វគ្គប្រកួតចុងក្រោយចាប់តាំងពីឆ្នាំ១៩៩៣ ដែលគិតមកទល់នឹងឆ្នាំ២០២១ គឺមានរយ:ពេល២៨ឆ្នាំហើយ៕
មតិយោបល់