ព័ត៌មានសិល្បៈ និងកម្សាន្ត

ជាក់ស្ដែងប៉ូលិសរកឃើញលុយ ១លាន ៥ សែន បាត មានពាក់ព័ន្ធករណីគ្រឿងរបស់តារាស្រី ផេត និងស្វាមី

កាន់តែវែងឆ្ងាយទៀត​ ចំពោះករណីគ្រឿងញៀន ដែលតារាប្រុស បេន រ៉េតស៊ីង ជាស្វាមីតារាស្រី ផេត បានលួចបន្លំផ្ញើរលុយជាង ១.៥ លានបាតចូលក្នុងបញ្ជីរគណនីយ ដែលរឿងនេះត្រូវបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយស្ដេចគ្រឿងញៀននៅប្រទេស ឡាវ ហើយខណៈនេះតម្រូវឲ្យកោះអញ្ជើញតារាស្រី ផេត ​មកកាន់ប៉ុស្ដិ៍ប៉ូលិស ដើម្បីបំភ្លឺរឿងនេះ ។ នេះដោយយោងតាម គេហទំព័រ gossipstar.mthai នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ ។

ជាក់ស្ដែងគឺខាងភាគីប៉ូលិសបានរកឃើញភស្ដុតាងមួយចំនួននៅក្នុងបញ្ជីរគណនីយ ដែលមានលុយសុទ្ធចំនួន ១ លាន ប្រាំបួនសែនបាត ដែលលោក រ៉េត ស៊ីង បានផ្ញើរចូលបញ្ជីរតារាស្រី ផេត តែគ្មានការផ្ញើរត្រឡប់ទៅវិញចំនួនជាង ៤ សែនបាតជាងឡើយ អ៊ីចឹងហើយ លុយដែលចំនួនសាច់ប្រាក់ដែលមាន ១ លាន ៥ សែនបាត​ នេះហើយដែលប៉ូលិសបានអះអាងស្នើរសុំឲ្យតារាស្រី ផេត ចូលរួមសហការបំភ្លឺជុំវិញរឿងដែលបានពោលចោទខាងលើ ៕

មតិយោបល់