ក្រុមអ្នកគាំទ្រ Arsenal បានវាយគ្នាឯងក្នុងការប្រកួតជាមួយ Manchester City កាលពីយប់មិញនេះ ដោយសារតែរឿង Arsene Wenger ត្រូវចាកចេញឬមិនចាកចេញ។
Arsenal បានប្រកួតស្មើជាមួយ Manchester City កាលពីយប់មិញ ក្នុងលទ្ធផល ២-២ ។ ដោយលទ្ធផលនេះ ហាក់កាន់តែដាក់សម្ពាធដល់លោក Wenger បន្ថែមទៀតហើយ ស្របពេលអ្នកគាំទ្រកាន់តែច្រើនឡើងចង់ឃើញក្រុមមានការផ្លាស់ប្ដូរ។ យ៉ាងណាមិញ ក្នុងការប្រកួតនោះដែរ គេបានជួបហេតុការណ៍មិនល្អមួយ ដោយមានអ្នកគាំទ្រមួយចំនួនដែលស្រលាញ់លោក Wenger បានប៉ះគ្នាជាមួយអ្នកគាំទ្រ Arsenal ដែលចង់ដេញអ្នកចាត់ការបារាំងរូបនេះចោល។
ដោយការវាយគ្នានោះទៀតសោត មិនបានបង្កឱ្យមានអ្នករបួសអ្វីខ្លាំងនោះទេ ត្បិតអីក្រុមការងារការពារសន្តិសុខបានចូលទៅដល់កន្លែងនោះភ្លាម ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នានេះ៕
មតិយោបល់